ខ្ញុំចង់ទៅរៀន

ដែលសកម្ម
បានផ្សព្វផ្សាយ
ការអប់រំ
អក្ខរកម្ម
ស្ត្រី

 

ខ្ញុំប្រហែលជានឹងបោះបង់បំណងប្រាថ្នាបន្តការសិក្សានៅសាកលវិទ្យាល័យ ហើយទៅរៀនជំនាញមួយផ្សេងវិញ ព្រោះខ្ញុំគ្មានលទ្ធភាពទៅបង់សាលា ដែលមានតម្លៃខ្ទង់ពាន់ដុល្លារក្នុងមួយឆ្នាំនោះទេ។” ហើយខ្ញុំក៏មានបំណងចង់លក់ថែបប្លែតដែលជាអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកទៅលក់ដើម្បីបន្តការសិក្សារបស់នាង

ហើយខ្ញុំក៏មានបំណងចង់លក់ថែបប្លែត​ដែលជា​អំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកទៅលក់​ដើម្បី​បន្ត​ការ​សិក្សា​របស់នាង”។ នេះជាសំដីរបស់យុវតី​ម្នាក់ ឈ្មោះ យុន ស្រីកែវ ជាសិស្សឆ្នើមជាប់​និទ្ទេស A សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នាសម័យប្រឡង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥នេះ។ នាងជាសិស្សទី១ ដែលប្រឡង​ជាប់និទ្ទេសA នៅវិទ្យាល័យហ៊ុន​សែន​ឈូក។ នាងមានប្អូនស្រីម្នាក់​រៀន​ថ្នាក់ទី​២ ហើយបច្ចុប្បន្ននាង​មានទីលំនៅ​ភូមិត្រពាំង​បឹង ឃុំត្រមែង​ ស្រុកឈូក ខេត្តកំពត។

ចំនែកយុវតីម្នាក់ទៀតឈ្មោះ អ៊ិត ស្រីនប់ ដែលពិការដៃទាំងសងខាងវិញក៏បាន​អំពាវនាវ​រក​ការជួយឧបត្ថម្ភ ​ដល់រូបនាង ដើម្បី​អាចមាន​លទ្ធភាព បន្ត​ការសិក្សានៅ​មហាវិទ្យាល័យផងដែរ។ នាងជាកូនកសិករ ដែលមានជីភាពក្រីក្រមានវ័យ ១៩ឆ្នាំ រស់នៅ​ភូមិ​ពាម​ជំ​និក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល និងបានជាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ដោយទទួលបាននិទ្ទេស E ។

រីឯយុវតីម្នាក់ទៀតឈ្មោះ បាត់ កូលាប  រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានប្រលងជាប់និទ្ទេស D ក្នុងឆ្នាំនេះដែរនោះ ក៏បានអំពាវនាវឲ្យមានការជួយឧបត្ថម្ភដល់នាងឲ្យរៀនបន្តផងដែរ។ អ្នកដែលបានបញ្ចេញយោបល់ក្នុងបណ្តាញសង្គមហ្វេសប៊ុកបានលើកឡើងថានាងជាកូនល្អ និងជាក្មេងស្រីល្អក្នុងភូមិ ហើយពួកគេក៏សូមឲ្យអង្គការផ្សេងៗ ​និងរដ្ឋាភិបាលជួយផ្គត់ផ្គង់ឲ្យនាងបានរៀនសូត្របន្តផង។

          ថ្វីត្បិតតែយុវតីទាំងបីរូប ខ្លះមានកាយសម្បទាគ្រប់គ្រាន់ និងខ្លះមិនមាន តែអ្វីដែលពួកគេសម្រេចបានគឺភាព​ជោគជ័យ​មួយក្នុងជីវិតរបស់ពួកគេដោយអាចប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឋិតក្នុងដំណាក់កាលកែទម្រង់ដ៏តឹងតែងមួយនេះ។ ភាពក្រីក្រ ពិការភាព និងការមើលងាយពីមនុស្សមួយចំនួន  គ្រាន់តែជាកត្តារាំងស្ទះដល់ផ្លូវចិត្តពួកគេក្នុងពេលណាមួយតែប៉ុណ្ណោះ  តែ​ការខិតខំប្រឹងប្រែងរៀនសូត្រ និង​ភាពតស៊ូរបស់ពួកគេដើម្បីសម្រេចក្តីស្រម៉ៃដោយចង់បន្តការសិក្សា និងរៀនមុខវិជ្ជាដែលខ្លួនពេញចិត្ត នឹងមិនរលត់ឡើយ។

          តើយុវតីទាំងបីរូបនេះគួរតែទទួលបានការឧបត្ថម្ភ និងការទំនុកបំរុងអ្វីខ្លះដើម្បីឲ្យពួកគេបានបញ្ចប់ថ្នាក់សាកលវិទ្យាល័យ? តើស្ថាប័នរដ្ឋដែលពាក់ព័ន្ធជាពិសេសក្រសួងអប់រំ គួរមានយន្តការអ្វីខ្លះដើម្បីជួយដល់យុវតីក្រីក្រដែលរៀន​ពូកែ តែខ្វះលទ្ធភាពរៀនសូត្របន្ថែម? ចុះស្ថាប័នអង្គការសង្គមស៊ីវិល ឬអង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធគួរមានតួនាទី និង​បង្កើតយន្តការ ឬពង្រឹងយន្តការដែលមានស្រាប់ដើម្បី​ដោះស្រាយបញ្ហានេះដោយរបៀបណា?

          ការទំនុកបំរុង និងការឧបត្ថម្ភ មិនអាចកើតឡើងដោយចៃដន្យនោះទេ ភាគីដែលពាក់ព័ន្ធជាពិសេសរដ្ឋាភិបាល​ត្រូវតែគិតគូរដល់បញ្ហានេះ និងត្រូវធ្វើឡើងឲ្យបានទូលំទូលាយដល់យុវតីក្រីក្រដទៃទៀត។

លោកអ្នកអាចគាំទ្រ យុទ្ធនាការនេះតាមរយៈការចុចហត្ថលេខា (Sign) និងចែករំលែករឿងរ៉ាវ (Share Story) ពីយុវតី​​ក្រីក្រ​ផ្សេងទៀតដែលអ្នកបានដឹង ដើម្បី​ជួយលើកទឹកចិត្ត និងជម្រុញឲ្យសាធារណៈជន និងរដ្ឋាភិបាលបានដឹងលឺពី​ករណីផ្សេងៗទៀត និងឈានដល់ការចាត់វិធានការដោះស្រាយ។​

          សូមជួយពួកគេឲ្យបានរៀនសូត្របន្តរហូតបានបញ្ចប់ថ្នាក់ឧត្តមសិក្សា  និងសម្រេចក្តីស្រម៉ៃរបស់ពួកគេផង!!

ព័ត៌មានពាក់ព័ន្ធៈ

Comments (1)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

ចុច ESC ដើម្បីបិទ