យុទ្ធនាការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

ដែលសកម្ម
បានផ្សព្វផ្សាយ
ទីសាធារណៈ
ច្បាប់និងសង្គម
គ្រោះថ្នាក់ចរាចរណ៍

បច្ចុប្បន្ន​កំណើន​អ្នក​ធ្វើ​ចរាចរណ៍​ក្នុង​រាជធានីភ្នំពេញមាន​ការ​កើនឡើង​ជា​រាងរាល់ថ្ងៃ។ ជាក់​ស្តែង​​នៅ​លើ​ដងវិថី​នានា​​ក្នុងទីក្រុង​ ​មានយានជំនិះ​គ្រប់ប្រភទ​​កំពុងធ្វើចរាចរណ៍​​​យ៉ាង​ច្រើន ដែលនេះជា​ហេតុ​ ​បង្ករអោយមានការស្ទះចរាចរណ៍។ ​​ ​ការកកស្ទះចរាចរណ៍ក្នុងរាជាធានីភ្នំពេញ​មិនមែន​ជារឿងចម្លែក​នោះទេ  ពោល​គឺ​ប្រជាពលរដ្ឋតែងតែជួបប្រទះនៅពេលដែលពួកគាត់ធ្វើដំណើរជាពិសេសនៅពេលព្រឹក ពេលថ្ងៃត្រង់ និង​ពេល​ល្ងាច​ជា​ដើម។​​​​​ ​​​ទំហំ​ផ្លូវតូ​ច​ ចំនួនអ្នក​បើកបរ​ច្រើន​​ ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​នៅ​មាន​កម្រិត​​ ​ការ​ចត​យាន្ត​ជំនិះ ធ្វើអាជីវកម្មលើ​ចំ​ណីផ្លូវ​​ សុជីវធម៌អ្នកបើកបរទាប ខ្វះការយោគយល់​ ជាមូលហេតុ​​ដែល​បណ្ដាលអោយមានការកកស្ទះចរាចរណ៍។​ ​​វិសមភាព​​នៃ​ការអភិវឌ្ឍ​​រវាង​ទីក្រុង​​នឹង​ជនបទ​ធ្វើអោយ​សន្ទុះ​នៃ​កា​រ​ចំណាកស្រុក ​មក​រាជធានីភ្នំពេញ​ច្រើន​ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អោយ​កា​ស្ទះចរាចរណ៍​ចេះ​តែ​កើតមានឡើង​។ ​ការស្ទុះចរាចរណ៍​​ ​ផ្ដល់​​​ផល​ប៉ះពាល់​​ខ្លាំង​​ចំពោះ​​ប្រជាពលរដ្ឋ​រស់​នៅ​ទីក្រុង​ រាំងស្ទះ​ដល់​ការ​អភិវឌ្ឍជាតិ​។  ប្រជាពលរដ្ឋត្រូវ​ចំណាយ​ពេលវេលា​ច្រើន​លើការ​ធ្វើដំណើរ​ ខាតបង់​ប្រាក់ចំណូល ​ រាំងស្ទះ​ដំណើ​រការការងារ​​​របស់​ស្ថាប័ននានា​​ ​​ពិសេស​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ ព្រោះ​អ្នក​វិនិយោគ​ទុន​​ធុញ​ទ្រាន់  ​​ ​មិនចង់​ធ្វើ​ការវិនិយោគ​នៅកម្ពុជា​​។​​ ​ម៉្យាងទៀត​ក៏​បង្ករ​អោយ​មាន​ជំងឺ​ផ្លូវចិត្តផងដែរ​ ដោយ​សា​រ​​ធុញ​ទ្រាន់​​ ​ ​​​ឆេវឆាវ​​នៅ​ពេល​ស្ទះ​ចរាចរណ៍ម្ដងៗ ។

ជាសំណូមពររបស់ប្រជាពលរដ្ឋ​​ចង់​អោយរដ្ឋាភិបាល ជាពិសេសក្រសួងពាក់ព័ន្ធ​ចាត់វិធានការដោះស្រាយ៖

  • ​​ពង្រីក​​ផ្លូវ​​ថ្នល់​​អោយ​​មាន​​ទំ​ហំ​​ធំ​​ជាង​​មុន​​ ​
  • លុប​​បំបាត់​​កា​រ​ធ្វើ​អាជីវកម្ម និងការ​ចត​យាន្ត​ជំនិះលើចំនីផ្លូវ​​​
  • ​ត្រួត​ពិនិត្យ​ចំពោះ​​​អាគា​សាង​សងថ្មី​​​ ​(​​​​ដើម្បី​ទុក​ធ្លា​ទូ​លា​យ​​សំរាប់​​ចត​យាន​ជំនិះ​ ​​​​​​​ជៀស​​វាង​​យក​​ចិញ្ចើម​​ផ្លូវ​​ធ្វើ​​ជា​​ចំណ​ត​​)​​ ​
  • ពង្រឹង​​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​​ ​​​​
  • ​​កំណែ​​ទម្រង់​​ពេល​វេលា​​ធ្វើការ​​​(​ចេញ​-​ចូល​)​ ​របស់​​ស្ថាប័នរដ្ឋ ​​ឯកជន​​ និង​​ម៉ោង​​សិក្សា​​របស់​​សិស្ស​ ដើម្បី​​ទប់​​ស្កាត់​​ការ​​​កក​ស្ទះ​​ចរាចរណ៍ ៕

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

ចុច ESC ដើម្បីបិទ