យុទ្ធនាការបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គីសនីដនសាហុង

ដែលសកម្ម
បានផ្សព្វផ្សាយ
  • ខែ​វិច្ឆិកា 2, 2015
  • (0)
បរិស្ថាន
ផ្ទះសំបែង
សិទ្ធិមនុស្ស

គម្រោងទំនប់វារីអគ្គីសនីទន្លេដនសាហុង បានកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ធនធានធម្មជាតិ បរិស្ថាន និងប្រជាពលរដ្ឋដែលរស់នៅខាងក្រោមខ្សែទឹកទន្លេមេគង្គ ។ កាលពីឆ្នាំ ២០០៦ ក្រុមហ៊ុន មេហ្គាហ្វឺស របស់ប្រទេសម៉ាឡេស៊ី បានចុះកិច្ចសន្យា វិនិយោគទៅលើគម្រោងទំនប់វារីអគ្គីសនីទន្លេដនសាហុង ជាមួយរដ្ឋាភិបាលឡាវ ក្នុងទឹកប្រាក់៣០០លាន ដុល្លាសហរដ្ឋអាមេរិក ។ គម្រោងអភិវឌ្ឍន៍នេះបណ្តាលអោយ ប្រទេសរស់នៅតាមបណ្តោយខ្សែទឹកខាងក្រោមទន្លេមេគង្គ មានដូចជា ប្រទេសថៃ ប្រទេសវៀតណាម ជាពិសេសប្រទេសកម្ពុជា ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ ។ មានខេត្តចំនួន១០ ជុំវិញដងទន្លេសាប និងទន្លេមេគង្គ រួមទាំងប្រជាពលរដ្ឋសរុបប្រមាណជា ៦លាននាក់រងគ្រោះផ្ទាល់ និងប្រជាពលរដ្ឋប្រមាណជា ៣លាននាក់រងគ្រោះដោយប្រយោល ។ ដោយសារតែករណីនេះក្រុមយុវជន « ការពារសង្គម និងបរិស្ថាន » ( SEPY )បានធ្វើយុទ្ធ នាការតាមអនឡាញដើម្បី បញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គីសនី ទន្លេដនសាហុង ដើម្បីស្នើរទៅរដ្ឋាភិបាលកម្ពុជាជួយដោះស្រាយពីផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គីសនីនេះ ។ ជុំវិញបញ្ហានេះ ក្នុងនាមយើងជាយុវជន ការពារសង្គមនិងបរិស្ថានស្នើរសុំប្រជាពលរដ្ឋខ្មែរ ជាពិសេស យុវជន ចូលរួមយុទ្ធនាការបញ្ឈប់គម្រោងទំនប់វារីអគ្គីសនីទន្លេដនសាហុងនេះអោយបានគ្រប់ៗគ្នា ។ លោកអ្នកគ្រាន់តែមានបណ្តាញពត៌មានសង្គម ( Facebook ) ចូលទៅចុះហត្ថលេខានិងចែករំលែក បន្តនៅពត៌មាននេះទៅតាមលទ្ធភាពរបស់លោកអ្នកដែលអាចធ្វើទៅបាន ។ P1140334

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

ចុច ESC ដើម្បីបិទ