យុទ្ធនាការ៖ ស្នើសុំឲ្យមានការដោះស្រាយ បញ្ហាក្មេងៗនៅតាមភ្លើងស្តុបសារធារណៈ និងលុបបំបាត់ពលកម្មកុមារ

ដែលសកម្ម
បានផ្សព្វផ្សាយ
ការអប់រំ
ទីសាធារណៈ
ច្បាប់និងសង្គម
គ្រោះថ្នាក់ចរាចរណ៍

ជា​រៀង​រាល់​ថ្ងៃ​ប្រសិន​បើយើង​ធ្វើដំណើរ​នៅក្នុង​រាជធានី​ភ្នំពេញ​ អ្នក​ដំណើរ​ទាំងឡាយ​តែង​ប្រទះឃើញក្រុម​ក្មេ​ង​តូចៗ​នាំ​គ្នា លើកដៃ​សំពះ​សុំ​លុយ​ ជូត​ឡាន​ម៉ូតូ ក៏​ដូចជា​លក់ផ្កានៅតាម​ភ្លើង​ស្តុប​នានា ។ ជាមួយ​គ្នា​នេះដែរ អ្វី​ដែល​គួរ​ឲ្យកត់​សម្គាល់​ចំពោះ​ក្រុម​ក្មេងតូច​ៗទាំងនោះ ​គឺ​ពួកគេ​មួយ​ចំនួន​ថែម​ទាំង​ហ៊ាន​កាក់ ម៉ូតូ​ឡាន​សុំលុយ​ រត់​ឆ្លង​កាត់​ផ្លូវ​ឡាន​ម៉ូតូ​ដែល​កំពុងធ្វើ​​ចរាចរណ៍​ ហើយ​ថែម​ទាំង​យកផ្កា​ទៅ​ពាក់​លើ​ម៉ូតូ​ឡាន​ដែល​គេមិន​ចង់​ទិញ​ផ្កា​ទាំងនោះ​ទៀត​ផង ។ ជាក់​ស្តែង​ នៅ​ចំណុច​ភ្លើង​ស្តុបអាគា​កាណាឌីយ៉ា​ អ្នក​ដំណើរ​ទាំងឡាយ​តែង​ប្រទះឃើញ​ ក្មេង​តូចៗ​ បានយក​ផ្កា​ទៅពាក់​លើម៉ូតូ​ឡានដែល​ឈប់​ចាំភ្លើង​ស្តុប ​ទោះ​បីពួកគេ​ប្រាប់ថា​មិនទិញ ឬស្តី​ថាយ៉ាង​ណា ក៏ពួកគេ​នៅ​តែ​មិនព្រម​យក​ចេញ​ដែរ​ តែ​បែរ​ជា​ឈរ​នៅពីមុខ​ឡាន​ ម៉ូតូ ​ដែល​មើល​ទៅ​ពិត​ជាមាន​គ្រោះថ្នាក់​​ណាស់ ។ តាម​រយៈសកម្មភាព​របស់​ក្មេង​តូចៗទាំងនោះ ​វាប្រាកដ​ណាស់ថា​សកម្មភាព​របស់​ពួកគេ​ពិ​តជា​មានការ​បញ្ចុះបញ្ចូល​ បង្ខិត​បង្ខំ ​ឬគម្រាម​គំហែង​ពីមនុស្ស​ចាស់ ឬ​ក្រុម​ណាមួយ​ បើ​ពុំ​ដូច្នោះ​ទេ ពិត​ណាស់​ពួកគេប្រហែល​ជា​មិន​ហ៊ាន​ធ្វើ​ដូច​នោះ​ទេ ។ ជា​មួយ​គ្នា​នេះ​ដែរសកម្មភាព​របស់​ពួក​គេ អាច​បង្ក​ឲ្យមាន​ផល​អវិជ្ជមាន​ដូចជា៖ – បញ្ហាស្ទះចរាចរណ៍ – ផ្តល់ការរំខានជាខ្លាំងដល់អ្នកដំណើរ – អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ – បាត់បង់សណ្តាប់ធ្នាប់សាធារណៈ – បង្កើតជាទម្លាប់អាក្រក់ ដែលជាវិបត្តរបស់សង្គមជាដើម​ ។ -ល-។ ដូចនេះ​ហើយ​ជាសំណូមពរ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ ស្នើរ​សុំ​ដល់​ប្រមុខ​រដ្ឋាភិបាល​ មន្ត្រី​មាន សមត្ថកិច្ច អាជ្ញា​ធរ អង្គការ​ ស្ថាប័ន​ពាក់ព័ន្ធ​នានា សូម​​ចូលរួ​ម​ដោះស្រាយ​បញ្ហាទាំងនេះ​ជាបន្ទាន់ ដើម្បី​សណ្តាប់ធ្នាប់សង្គម បង្ក​ភាពងាយស្រួលដល់ប្រជាពលរដ្ឋ​ទូទៅ ក៏ដូចជាផ្តល់ឲ្យ​ក្មេងៗដែលជាទំពាំង​ស្នងឬស្សីទាំងនោះ​ទទួល​បានឱកាសក្នុង​ការ​អប់រំ​ ការ​គាំ​ពារ ជាពិសេសការគោរពសិទ្ធិកុមារដូច​ក្មេង​ៗ​ទូទៅ ៕​ សូមអរគុណ!

Comments (1)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

ចុច ESC ដើម្បីបិទ