ស្នើសុំឱ្យមានការអភិវឌ្ឍន៍កសិន្ធុព័ទ្ធជុំវិញប្រាសាទឯកភ្នំ

  ប្រទេសកម្ពុជាជាប្រទេសមួយដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណជាច្រើនដូចជាប្រាសាទអង្គវត្ត ប្រាសាទព្រះវិហារ ហើយនិងប្រាសាទសំបូរព្រៃគុហ៍ជាដើម។ នៅក្នុងនោះផងដែរ នៅខេត្តបាត់ដំបងក៏មានប្រាសាទមួយដែលមានអាយុកាលដ៏ចំណាស់ ហើយប្រាង្គប្រាសាទបុរាណមួយនេះបានកសាងឡើងមុនប្រាសាទអង្គវត្តផងដែរ។ ប្រជាពលរដ្ឋភាគច្រើននៅក្នុងខេត្តបាត់ដំបងតែងតែស្គាល់ ហើយក៏ធ្លាប់ធ្វើដំណើរទៅលេងប្រាសាទនេះ។ ប្រាង្គប្រាសាទបុរាណមួយនេះមានឈ្មោះថា “ប្រាសាទឯកភ្នំ”។ ប្រាសាទឯកភ្នំមានទីតាំងស្ថិតនៅក្នុងភូមិគម ឃុំពាមឯក  ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងមានចំងាយ៨.៥គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ ប្រាសាទនេះស្ថាបនាឡើងនៅសតវត្សទី១១ក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (ឆ្នាំ១០០២-១០៥០)នាសម័យមហានគរ ដើម្បីឧទ្ទិសថ្វាយចំពោះអាទិទេពនៃព្រហ្មញ្ញសាសនា។ …

ចូលរួមព្យាបាលដំបៅទីក្រុងដោយគ្មានប្លាស្ទិច

ប្រទេសកម្ពុជាយើងសព្វថ្ងៃក៏កំពុងជួបបញ្ហា សំរាម សំណល់រឹង និងបរិស្ថាននៅទីប្រជុំជន ទីជនបទ និងតាមទីក្រុងយ៉ាងសំបូរបែប ជាពិសេសគឺថង់ប្លាស្ទិកដែជាបញ្ហាធំបំផុត ក្នុងចំណោមបញ្ហានានាផ្សេងទៀត ពីព្រោះថាកំណើតនៃការប្រើប្រាស់ពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើង ហើយបញ្ហាប្លាស្ទិកនេះទៀតសោត បានបង្កជាបញ្ហាប្រឈមមួយ ទៅដល់សង្គមកម្ពុជា ព្រោះថាប្លាស្ទិកបានធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថានក្នុងក្រុង ទីសាធារណៈ ក្នុងប្រភពទឹក ភ្ញៀវទេសចរណ៍ និងសុខាមាលភាពរបស់ប្រជាពលរដ្ឋទាំងមូល  ។ បច្ចុប្បន្នប្រជាជនបានប្រើប្រាស់នូវថង់ប្លាស្ទិចជាច្រើនក្នុងមួយថ្ងៃៗ…

នយោបាយ

សូមចិត្តអ្នកទាំងអស់អ្នកឈប់គិតរឿងគ្មានប្រយោជន៏ហើយមកគិតអំពីរឿងប្រទេសជាត់ិិវិញដែលវាជារឿងរបស់ជាតិ???

ប្រវត្តិសាស្រ្តា

សូមទាំអស់គ្នាសូមគិតពីររឿងប្រទេសជាតិអោយបានច្រើនកុំអោយប្រទេសជិតខាងមើលងាយដល់ប្រទេសរបស់អ្នក

បញ្ហាស្រាបៀរ​នឹងសង្គម

បច្ចុប្បន្ន​ស្រាបៀរ​បានជះឥទ្ធិពលដល់សង្គម បានធ្វើឱ្យយុវជនខ្មែរមួយចំនួនធំ​វង្វេង​

សំរាម

នៅសហគមន៍មួយមានសម្រាមពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់ហើយមិនមានការចូលរួមសម្អាតពីសំណាក់ប្រជាពលរដ្ឋនៅតំបន់នោះឡើយ

ការសម្អាតបរិស្ថានគឺជាការយល់ដឹងដ៏សំខាន់

នៅប្រទេសកម្ពុជាយើងសព្វថ្ងៃពិតជាមានការផ្សព្វផ្សាយពីការបែងចែក និងការសម្អាតបរិស្ថានយ៉ាងច្រើន ក៏ប៉ុន្តែសម្រាប់ប្រជាជននៅតាមជនបទនៅមិនទាន់បានយល់ច្បាស់នៅឡើយទេ។

បញ្ហាបរិស្ថាននៅលើពិភពលោក

បញ្ហាបរិស្ថាននៅលើពិភពលោកកំពុងជួបប្រទះយ៉ាងខ្លាំងនៅពេលបច្ចុប្បន្ននេះ