វិស័យសុខាភិបាលនៅតែជាបញ្ហាដែលពុំមានមធ្យោបាយដោះស្រាយសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលមួយចំនួន។ហេតុបានជាវាមិនអាចដោះស្រាយបាន?
ជាក់ស្ដែងនៅខេត្តរតនគិរី ស្រុកអូយ៉ាដាវ ឃុំសេសាន ស្ថិតនៅភូមិ តាមរយះការចុះទស្សនកិច្ចនៅតំបន់នោះ នាថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ខ្ញុំបានសង្កេតឃើញថាប្រជាជនមានផលលំបាកខ្លាំងបំផុតលើវិស័យសុខាភិបាល ដោយសារតែនៅភូមិភិមិនមានបណ្ឌលសុខភាពនៅជិតតំបន់នោះឡើយ។
នៅពេលដែលពួកគាត់ឈឺថ្កាត់ម្ដងៗពួកគាត់ធ្វើដំណើរឆ្ងាយដើម្បីទៅមណ្ឌលសុខភាពមួយទៀតដែលស្ថិតនៅឃុំសោមធំ។ ម្យ៉ាងវិញទៀតដើម្បីធ្វើដំណើរទៅដល់មណ្ឌលសុខភាពសោមធំបានពួកគាត់ត្រូវឆ្លងទន្លេមួយឈ្មោះថាទន្លេសេសាន។ដើម្បីឆ្លងទន្លេនោះបានពួកគាត់ត្រូវឆ្លងដោយស្រឡាង ប៉ុន្តែអ្វីដែលជាបញ្ហាបន្ថែមទៀតនោះគឺស្រឡាងគេបើកចម្លងមនុស្សចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង៧យប់តែប៉ុណ្ណោះ។ដូចនៅពេលដែលប្រជាពលរដ្ឋឈឺថ្កាត់យប់ព្រលប់គឺត្រូវរងចាំដល់ព្រឹកទើបអាចទៅមន្ទីពេទ្យបាន។
ជារួមមកតម្រូវការរបស់ប្រជាជនចង់បានមន្ទីរពេទ្យនៅជិតភូមិ និងមានស្ពានសម្រាប់ឆ្លងកាត់ទន្លេដើម្បីសម្រួលដល់ពួកគា់តនៅពេលឈឺថ្កាត់ផ្សេងៗ។ដូចនេះខ្ញុំសូមស្នើរដល់រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋានគួរតែគិតគូរសាងសង់ស្ពាន និងមន្ទីឱ្យនៅជិតពួកគាត់និងមានវិធានការលើកកម្ពស់សុខភាពដល់ប្រជាជនដែលរស់នៅទីនោះ។
១៦/មិថុនា/២០២៤
ឆ្លើយតប