ដំណើរទស្សនៈកិច្ចរបស់សិស្សនិស្សិតក្នុងខេត្តបាតដំបង

ដែលសកម្ម
បានផ្សព្វផ្សាយ
បរិស្ថាន

យុវជនមួយក្រុមដឹកនាំដោយអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន(YRDP) ចុះកម្មសិក្សានៅភ្នំសំរាម  ឬហៅថាភ្នំព្រឹល ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៤ ដើម្បីឱ្យសិក្ខាកាមសិក្សានិងស្វែងយល់អំពីទីកន្លែង នឹងការរស់នៅរបស់ពួកគាត់ក្នុងតំបន់នោះ។

នៅក្នុងតំបន់នោះគឺពោពេញទៅដោយសំរាមហើយនឹងវត្ថុដែលកខ្វក់ជាច្រើនសូម្បីតែកន្លែងគេង កន្លែងបរិភោគ របស់ពួកគាត់គឺពោពេញទៅដោយសត្វរុយនិងមិនមានអនាម័យ។ ចំណែកឯការរស់នៅរបស់ពួកគាត់វិញពិតជាមានភាពលំបាកមែនទែនបើយើងប្រៀបទៅនឹងអ្នករស់នៅក្នុងមជ្ឈដ្ឋានខាងក្រៅផ្សេងទៀត។ ការបរិភោគរបស់ពួកគាត់មិនមានអនាម័យទេដោយសារតែពួកគាត់រស់នៅក្នុងតំបន់សំរាមដែលពោរពេញទៅដោយវត្ថុុមិនស្អាត ពួកយើងបានសាកសួរគាត់ថា: តើការរស់នៅរបស់ពួកគាត់មានភាពលំបាកយ៉ាងណាខ្លះ? គាត់បានឆ្លើយថា: នៅពេលពួកគាត់មករស់នៅដំបូងគឺមានភាពលំបាកយ៉ាងខ្លាំងព្រោះមានវត្ថុកខ្វក់និងសំបូរទៅដោយសត្វរុយ ។ ពួកគាត់បានបន្ថែមទៀតថា: ព្រោះតែកត្តាជីវភាពរបស់ពួកគាត់ មិនមានដីធ្លី មិនមានផ្ទះសម្បែងសម្រាប់រស់នៅទើបគាត់បង្ខំចិត្តមករស់នៅតំបន់សំរាមនោះ។ នៅពេលដែលពួកយើងបានឮពួកគាត់រៀបរាប់ពីបញ្ហាទាំងអស់នោះប្រាប់ ដល់ពួកយើង ពួកយើងមានអារម្មណ៍ថាអាណិតខ្លោចចិត្ត និងសង្វេគចំពោះពួកគាត់ជាពន់ពេក។ ប៉ុន្តែនៅទីនោះគាត់ក៏បានបញ្ជាក់ថាមានអង្គការមួយចំនួនបានមកជួយដល់កូនៗពួកគាត់ឲ្យបានរៀនសូត្រហើយ នឹងមានអាហាររូបត្តម្ភដល់កូនកូនពួកគាត់ ហើយថែមទាំងបានផ្តល់កន្លែងស្នាក់នៅដល់កូនកូនរបស់ពួកគាត់ដែលនៅឆ្ងាយផងដែរ។

ជារួមមក ការរស់នៅរបស់ពួកគាត់ពិតជាមានភាពលំបាកនិងខ្វះអនាម័យហើយសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ពិតជាយ៉ាប់យឺនមែនទែន។

ជាចុងបញ្ចប់ពួកយើង គិតថាអ្នកដែលមានសមត្ថកិច្ចចាត់ចែងរឿងនោះគួរតែព្យាយាមខ្វល់ខ្វាយចំពោះគាត់និងកូនៗរបស់ពួកគាត់ឲ្យខ្លាំងជាងនេះទើបល្អ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Press ESC to close