ស្វាគមន៍មកកាន់កាប្រើប្រាសគេហទំព័រសម្លេងយុវជន ហើយដើម្បីប្រើប្រាស់ឬចូលទៅដាក់យុទ្ធនាការនៅក្នុងគេហទំព័រសម្លេងយុវជនជាតំបូងយើងត្រូវ ស្គាល់អាស័យដ្ឋាន ហើយចូលទៅកាន់អាស័យដ្ឋាននោះជាមុនសិន ដូចឆ្នេះនៅក្នុងអាស័យដ្ឋានបារ យើងគ្រាន់តែវាយពាក្យ www.yvkhmer.org ពេលនោះគេហទំព័រសម្លេងយុវជន និងបង្ហាញដូចរូបភាព ក្រោយពីចូលទៅកាន់គេហទំព័រសូមចងចាំថា យើងត្រូវបង្កើតគណនីផ្ទាល់ខ្លួនរបស់យើង ដើម្បីប្រើប្រាស់គេហទំព័រដោយជាការងាយបំផុតយើងគ្រាន់តែយកគណនីហ្វេសប៊ុករបស់យើងទៅចុះឈ្មោះបង្កើតជាការស្រេច សូមមើលពីរបៀបនៃការបង្កើត និងចុះឈ្មោះប្រើប្រាស់ នៅលើមេនុយសូមចុចយកចុះឈ្មោះប្រើប្រាស់ បន្ទាប់មកសូមចុចលើបុតុង Login with Facebook ហើយនៅពេលនេះយើងមានគណនីមួយនៅក្នុងគេហទំព័រសម្លេងយុវជន បន្ទាប់ពីអ្នកបានLogin ជាមួយហ្វេសប៊ុករបស់អ្នករួចហើយអ្នកអាចចុចលើពាក្យ ចាប់ផ្តើមយុទ្ធនាការ ដើម្បីចូលទៅដាក់យុទ្ធនាការថ្មីនៅលើអនឡាញ ចុចនៅលើពាក្យចាប់ផ្តើមយុទ្ធនាការ ដើម្បីបង្កើតយុទ្ធនាការមួយយើងត្រូវឆ្លងកាត់បួនជំហ៊ាន ជំហ៊ានទីមួយគឺបង្កើតយុទ្ធនាការ ជំហ៊ានទី២បន្ថែមគោលដៅ ជំហ៊ានទី៣មើលជាកាព្រាង និងជំហ៊ានទី៤ ចែករំលែកយុទ្ធនាការរបស់យើងតាមបណ្តាញផ្សព្វផ្សាយសង្គម។
នៅក្នុងជំហ៊ានទីមួយតម្រូវអោយយើងបំពេញព័ត៌មានជាមូលដ្ឋានជំនួន៤ ទីមួយដាក់ចំណងជើងយុទ្ធនាការ ទី២ជ្រើសរើសប្រភេទយុទ្ធនាការ ទី៣ជ្រើសរើសរូបភាពមួយសន្លឹក សម្រាប់យុទ្ធនាការ និងទី៤ការសរសេររឿងពេញអំពីរយុទ្ធនាការរបស់លោកអ្នក ,
ឥឡូវនេះយើងចាប់ផ្តើមបំពេញចំណងជើងនៅក្នុងជំហ៊ានទី១ យុទ្ធនាការទាមទាលក្ខខ័ណ្ឌការងារសមរម្យនៅក្នុងក្រុមហ៊ុន”ខ” ជ្រើសរើសប្រភេទខ្ញុំជ្រើសរើសប្រភេទការងារ រួចយើងជ្រើសរើសរូបភាពមួយសន្លឹកដើម្បីកំណត់អោយយុទ្ធនាការ យើងរើសរូបមួយសន្លឹកចុចលើពាក្យ Insert យើងអាចសេរេរូបភាព រួចចុពពាក្យ Done នៅពេលនោះរូបភាពនិងដាក់បញ្ចូលទៅក្នុងយុទ្ធនាការរបស់លោកអ្នក នៅក្នុងប្រអប់ទី៤នេះសូមអ្នកសរសេយុទ្ធនាការលម្អិតរបស់អ្នក ឥឡូវនេះខ្ញុំចាប់ផ្តើមសរសេរ បន្ទាប់មកយើងចុចបុតុងបន្ថែមគោលដៅ ។
ឥឡូវនេះយើងបានមកដល់ជំហ៊ានទី២ បន្ថែមគោលដៅ នៅក្នុងជំហ៊ានទី២គឺមានសារៈសំខាន់ សម្រាប់អោយយុទ្ធនាការនីមួយៗ វាជាកន្លែងសម្រាប់កំណត់គោលបំណងទៅអោយយុទ្ធនាការ ដែលគោលដៅ ឬគោលបំណងនោះមានបួនគឺ ជួបជុំ ហត្ថលេខា រឿងរាយ និងចែករំលែក ដូចឆ្នោះយើងអាច កំណត់ប្រភេទណាមួួួយឬច្រើន ទៅអោយយុទ្ធនាការមួយបាន សម្រាប់យុទ្ធនាការនេះ ខ្ញុំកំណត់ប្រភេទយុទ្ធនាការនេះ ហត្ថលេខា កំណត់ពេលវេលានៃការស្វែងរកការគាំទ្ររហូតដល់ថ្ងៃទី៣០ ខែកញ្ញា និងកំណត់សម្លេងគាំទ្រចំនួន ១០០០នាក់
ហើយនៅក្នុងប្រអប់ព័ណនាបន្ថែម យើងអាចសរសេបន្ថែមពីរបៀបការគាំទ្រ ឬការស្នើរសុំគាំទ្រដោយសង្ខេប បន្ទាប់ពីបានបំពេញព័តមានហើយ សូមចុចពាក្យបន្ថែមគោលដៅ ។ ប្រសិនបើអ្នកចង់បន្ថែមគោលដៅថ្មីមួយទៀតទៅក្នុងយុទ្ធនាការសូមធ្វើរបៀបនេះម្តងទៅដោយជ្រើសរើសប្រភេទគោលដៅផ្សេងទៀត បន្ទាប់ពីបានបំពេញព័តមានចប់សព្វគ្រប់ហើយសូមចុចលើពាក្យ មើលជាកាព្រៀង ។ ឥលូវនេះយើងបានមកដល់ជំហ៊ានទី៣ហើយ គឺមើលជាការព្រៀង នៅក្នុងជំហ៊ានទី៣នេះ គ្រាន់តែបង្ហាញអោយយើងឃើញ នៅរូបរាងយុទ្ធនាការមុនពេលយើងសម្រេចចិត្តផ្សព្វផ្សាយទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅក្នុងជំហ៊ាននេះដែរប្រសិនបើយើង ពិនិត្យមើលឃើញថាមានការឆ្គាំឆ្គង ឬខ្វះខាត យើងអាចធ្វើការត្រឡប់ក្រោយ ដើម្បីកែរប្រែឬកែសម្រួលយុទ្ធនាការរបសយើងឡើងវិញបាន ឥឡូវនេះយុទ្ធនាការរបស់យើងមានលក្ខណៈគ្រប់គ្រាន់ដែលអាចអោយយើង ផ្សព្វផ្សាយទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានដូចឆ្នេះយើងចុចលើពាក្យ ផ្សព្វផ្សាយ ដើម្បីចូលទៅដល់ជំហ៊ានទី៤ ឥឡូវនេះយើងចូលដល់ជំហ៊ានទី៤ ដែលជាជំហ៊ានចុងក្រោយនៅក្នុងជំហ៊ាននេះគឺជាជំហ៊ាន ដែលយើងអាចចែករំលែកយុទ្ធនាការនេះទៅក្នុង ហ្វេសប៊ុក ទ្វីតទ័រ និងអ៊ីមែល ខ្ញុំជ្រើសរើសយកហ្វេសប៊ុក បន្ទាប់មកយើងសរសេរសារ ដើម្បីស្នើរសុំការគាំទ្រពីមិត្តភ័ក្តរបស់យើង បន្ទាប់ពីវាយសារហើយសូមចុចលើពាក្យShareនៅពេលនោះយើងនិងឃើញយុទ្ធនាការរបស់យើងលេចឡើងនៅក្នុងហ្វេសប៊ុករបស់យើងដូចនេះ ពេលដែលមិត្តភ័ក្តរបស់យើងឃើញនូវយុទ្ធនាការរបស់យើងគាត់អាចចុចលើតំណរភ្ជាប់នេះដើម្បីចូលរួមគាំទ្រ ។
ឆ្លើយតប