ឥឡូវនេះយើងចាប់ផ្តើមបំពេញចំណងជើងនៅក្នុងជំហ៊ានទី១ យុទ្ធនាការទាមទាលក្ខខ័ណ្ឌការងារសមរម្យនៅក្នុងក្រុមហ៊ុន”ខ” ជ្រើសរើសប្រភេទខ្ញុំជ្រើសរើសប្រភេទការងារ រួចយើងជ្រើសរើសរូបភាពមួយសន្លឹកដើម្បីកំណត់អោយយុទ្ធនាការ យើងរើសរូបមួយសន្លឹកចុចលើពាក្យ Insert យើងអាចសេរេរូបភាព រួចចុពពាក្យ Done នៅពេលនោះរូបភាពនិងដាក់បញ្ចូលទៅក្នុងយុទ្ធនាការរបស់លោកអ្នក នៅក្នុងប្រអប់ទី៤នេះសូមអ្នកសរសេយុទ្ធនាការលម្អិតរបស់អ្នក ឥឡូវនេះខ្ញុំចាប់ផ្តើមសរសេរ បន្ទាប់មកយើងចុចបុតុងបន្ថែមគោលដៅ ។
ឥឡូវនេះយើងបានមកដល់ជំហ៊ានទី២ បន្ថែមគោលដៅ នៅក្នុងជំហ៊ានទី២គឺមានសារៈសំខាន់ សម្រាប់អោយយុទ្ធនាការនីមួយៗ វាជាកន្លែងសម្រាប់កំណត់គោលបំណងទៅអោយយុទ្ធនាការ ដែលគោលដៅ ឬគោលបំណងនោះមានបួនគឺ ជួបជុំ ហត្ថលេខា រឿងរាយ និងចែករំលែក ដូចឆ្នោះយើងអាច កំណត់ប្រភេទណាមួួួយឬច្រើន ទៅអោយយុទ្ធនាការមួយបាន សម្រាប់យុទ្ធនាការនេះ ខ្ញុំកំណត់ប្រភេទយុទ្ធនាការនេះ ហត្ថលេខា កំណត់ពេលវេលានៃការស្វែងរកការគាំទ្ររហូតដល់ថ្ងៃទី៣០ ខែកញ្ញា និងកំណត់សម្លេងគាំទ្រចំនួន ១០០០នាក់
ហើយនៅក្នុងប្រអប់ព័ណនាបន្ថែម យើងអាចសរសេបន្ថែមពីរបៀបការគាំទ្រ ឬការស្នើរសុំគាំទ្រដោយសង្ខេប បន្ទាប់ពីបានបំពេញព័តមានហើយ សូមចុចពាក្យបន្ថែមគោលដៅ ។ ប្រសិនបើអ្នកចង់បន្ថែមគោលដៅថ្មីមួយទៀតទៅក្នុងយុទ្ធនាការសូមធ្វើរបៀបនេះម្តងទៅដោយជ្រើសរើសប្រភេទគោលដៅផ្សេងទៀត បន្ទាប់ពីបានបំពេញព័តមានចប់សព្វគ្រប់ហើយសូមចុចលើពាក្យ មើលជាកាព្រៀង ។ ឥលូវនេះយើងបានមកដល់ជំហ៊ានទី៣ហើយ គឺមើលជាការព្រៀង នៅក្នុងជំហ៊ានទី៣នេះ គ្រាន់តែបង្ហាញអោយយើងឃើញ នៅរូបរាងយុទ្ធនាការមុនពេលយើងសម្រេចចិត្តផ្សព្វផ្សាយទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅក្នុងជំហ៊ាននេះដែរប្រសិនបើយើង ពិនិត្យមើលឃើញថាមានការឆ្គាំឆ្គង ឬខ្វះខាត យើងអាចធ្វើការត្រឡប់ក្រោយ ដើម្បីកែរប្រែឬកែសម្រួលយុទ្ធនាការរបសយើងឡើងវិញបាន ឥឡូវនេះយុទ្ធនាការរបស់យើងមានលក្ខណៈគ្រប់គ្រាន់ដែលអាចអោយយើង ផ្សព្វផ្សាយទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានដូចឆ្នេះយើងចុចលើពាក្យ ផ្សព្វផ្សាយ ដើម្បីចូលទៅដល់ជំហ៊ានទី៤ ឥឡូវនេះយើងចូលដល់ជំហ៊ានទី៤ ដែលជាជំហ៊ានចុងក្រោយនៅក្នុងជំហ៊ាននេះគឺជាជំហ៊ាន ដែលយើងអាចចែករំលែកយុទ្ធនាការនេះទៅក្នុង ហ្វេសប៊ុក ទ្វីតទ័រ និងអ៊ីមែល ខ្ញុំជ្រើសរើសយកហ្វេសប៊ុក បន្ទាប់មកយើងសរសេរសារ ដើម្បីស្នើរសុំការគាំទ្រពីមិត្តភ័ក្តរបស់យើង បន្ទាប់ពីវាយសារហើយសូមចុចលើពាក្យShareនៅពេលនោះយើងនិងឃើញយុទ្ធនាការរបស់យើងលេចឡើងនៅក្នុងហ្វេសប៊ុករបស់យើងដូចនេះ ពេលដែលមិត្តភ័ក្តរបស់យើងឃើញនូវយុទ្ធនាការរបស់យើងគាត់អាចចុចលើតំណរភ្ជាប់នេះដើម្បីចូលរួមគាំទ្រ ។
Comments (0)
អវិញ្ញូ បុគ្គលsays:
ខែឧសភា 30, 2020 at 3:10 ព្រឹកគាំទ្រ