ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ បានសង្កេតឃើញថា នៅព្រលានយន្តហោះអន្តរជាតិពោធ៌ចិនតុង មានស្រ្តីបម្រើការងារតាមផ្ទះជនជាតិខ្មែរយ៉ាងតិច២៥នាក់ បានមកធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរអាស៊ី ដែលមានជើងហោះហើរ AK273 ទៅកាន់ទីក្រុងកុឡាឡំពួ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១១។ ពលករទាំងនោះ ត្រូវបានគេមើលឃើញជាទូទៅមានសក់ខ្លី និងឯកសណ្ឋានសំគាល់ ដោយមានពាក់អាវយឺតដៃខ្លី ភ្ជាប់នៅនឹងឈ្មោះទីភ្នាក់ងារជ្រើសរើសពលករ។ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់ អង្គការលីកាដូ បានទទួលការបញ្ជាក់ពីគោលដៅដែលស្ត្រីទាំងនោះនឹងត្រូវទៅដល់ តាមរយៈការសាកសួរទៅកាន់បុគ្គលិករបស់ភ្នាក់ងារជ្រើសរើសពលករ ដែលកំពុងសំរបសំរួលនូវការចាកចេញនេះ។
យុទ្ធនាការទាមទាលក្ខខ័ណ្ឌការងារសមរម្យនៅក្នុងក្រុមហ៊ុន”ខ”
ដែលសកម្ម
បានផ្សព្វផ្សាយ
ការងារ
Previous Post
ឆ្លើយតប