យុទ្ធនាការទាមទាលក្ខខ័ណ្ឌការងារសមរម្យនៅក្នុងក្រុមហ៊ុន”ខ”

ស្វាគមន៍មកកាន់កាប្រើប្រាសគេហទំព័រសម្លេងយុវជន ហើយដើម្បីប្រើប្រាស់ឬចូលទៅដាក់យុទ្ធនាការនៅក្នុងគេហទំព័រសម្លេងយុវជនជាតំបូងយើងត្រូវ ស្គាល់អាស័យដ្ឋាន ហើយចូលទៅកាន់អាស័យដ្ឋាននោះជាមុនសិន ដូចឆ្នេះនៅក្នុងអាស័យដ្ឋានបារ​ យើងគ្រាន់តែវាយពាក្យ www.yvkhmer.org ពេលនោះគេហទំព័រសម្លេងយុវជន និងបង្ហាញដូចរូបភាព ក្រោយពីចូលទៅកាន់គេហទំព័រសូមចងចាំថា យើងត្រូវបង្កើតគណនីផ្ទាល់ខ្លួនរបស់យើង ដើម្បីប្រើប្រាស់គេហទំព័រដោយជាការងាយបំផុតយើងគ្រាន់តែយកគណនីហ្វេសប៊ុករបស់យើងទៅចុះឈ្មោះបង្កើតជាការស្រេច សូមមើលពីរបៀបនៃការបង្កើត និងចុះឈ្មោះប្រើប្រាស់ នៅលើមេនុយសូមចុចយកចុះឈ្មោះប្រើប្រាស់  បន្ទាប់មកសូមចុចលើ​បុតុង Login with Facebook ហើយនៅពេលនេះយើងមានគណនីមួយនៅក្នុងគេហទំព័រសម្លេងយុវជន…

យុទ្ធនាការទាមទាលក្ខខ័ណ្ឌការងារសមរម្យនៅក្នុងក្រុមហ៊ុន”ខ”

ឥឡូវនេះយើងចាប់ផ្តើមបំពេញចំណងជើងនៅក្នុងជំហ៊ានទី១ យុទ្ធនាការទាមទាលក្ខខ័ណ្ឌការងារសមរម្យនៅក្នុងក្រុមហ៊ុន”ខ” ជ្រើសរើសប្រភេទខ្ញុំជ្រើសរើសប្រភេទការងារ រួចយើងជ្រើសរើសរូបភាពមួយសន្លឹកដើម្បីកំណត់អោយយុទ្ធនាការ យើងរើសរូបមួយសន្លឹកចុចលើពាក្យ Insert    យើងអាចសេរេរូបភាព រួចចុពពាក្យ Done នៅពេលនោះរូបភាពនិងដាក់បញ្ចូលទៅក្នុងយុទ្ធនាការរបស់លោកអ្នក នៅក្នុងប្រអប់ទី៤នេះសូមអ្នកសរសេយុទ្ធនាការលម្អិតរបស់អ្នក ឥឡូវនេះខ្ញុំចាប់ផ្តើមសរសេរ បន្ទាប់មកយើងចុចបុតុងបន្ថែមគោលដៅ ។ ឥឡូវនេះយើងបានមកដល់ជំហ៊ានទី២ បន្ថែមគោលដៅ នៅក្នុងជំហ៊ានទី២គឺមានសារៈសំខាន់ សម្រាប់អោយយុទ្ធនាការនីមួយៗ វាជាកន្លែងសម្រាប់កំណត់គោលបំណងទៅអោយយុទ្ធនាការ ដែលគោលដៅ…

យុទ្ធការស្នើអោយពន្លឿនការអនុវត្តន៍ច្បាប់ស្តីពីគ្រឿងស្រវឹង នៅក្នុងប្រទេសកម្ពុជា

ដោយមើលឃើញថា បញ្ហាគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រឿងស្រវឹងកាន់តែមានចំនួនច្រើនគួរអោយកត់សំគាល់ ហើយបង្កអោយមានការបាត់បង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ធនធានមនុស្ស និងបង្កើតអោយមានអសីលធម៍ក្នុងសង្គម ។ល។ បច្ចុប្បន្នការផ្សព្វផ្សាយអំពី គ្រឿងស្រវឹងហាក់ដូចជាមានភាពទូលំទូលាយ និងមិនមានការរឹតបន្តឹងទៅលើការផ្សព្វផ្សាយគ្រប់រូបភាពហេតុនេះយើងជាក្រុមយុវជន សម្រេចចិត្តបង្កើតយុទ្ធនាការនេះឡើងដើម្បីអោយសំលេងនៃការព្រួយបារម្ភកាន់តែមានឥទ្ធិពលទៅលើក្រសួងសមី​​ ដើម្បីអោយពួកគាត់ធ្វើការដោះស្រាយទៅលើបញ្ហានេះបានទាន់ពេលវេលា។​ យើងមានការព្រួយបារម្ភថា បើការដោះស្រាយនេះ​នៅតែពន្យារពេល រឺមិនត្រូវបានយកចិត្តទុកដាក់ វាអាចបង្ករអោយមានបញ្ហាកាន់តែធ្ងន់ធ្ងរជាងមុន។​ យើងនៅតែ មានការគិតជាវិជ្ជមានថា យុទ្ឋនាការមួយនេះនឹងត្រូវបានអាជ្ញាធរគិតគូរឡើងវិញ។ ហើយយើងក៏បានដឹងដែរថាកម្ពុជាក៏មានសេចក្តីព្រៀងច្បាប់ស្តីពីការគ្រប់គ្រង និងចរាចរណ៍គ្រឿងស្រវឹងផងដែរ…

ស្នើសុំឱ្យមានការអភិវឌ្ឍន៍កសិន្ធុព័ទ្ធជុំវិញប្រាសាទឯកភ្នំ

  ប្រទេសកម្ពុជាជាប្រទេសមួយដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណជាច្រើនដូចជាប្រាសាទអង្គវត្ត ប្រាសាទព្រះវិហារ ហើយនិងប្រាសាទសំបូរព្រៃគុហ៍ជាដើម។ នៅក្នុងនោះផងដែរ នៅខេត្តបាត់ដំបងក៏មានប្រាសាទមួយដែលមានអាយុកាលដ៏ចំណាស់ ហើយប្រាង្គប្រាសាទបុរាណមួយនេះបានកសាងឡើងមុនប្រាសាទអង្គវត្តផងដែរ។ ប្រជាពលរដ្ឋភាគច្រើននៅក្នុងខេត្តបាត់ដំបងតែងតែស្គាល់ ហើយក៏ធ្លាប់ធ្វើដំណើរទៅលេងប្រាសាទនេះ។ ប្រាង្គប្រាសាទបុរាណមួយនេះមានឈ្មោះថា “ប្រាសាទឯកភ្នំ”។ ប្រាសាទឯកភ្នំមានទីតាំងស្ថិតនៅក្នុងភូមិគម ឃុំពាមឯក  ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងមានចំងាយ៨.៥គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ ប្រាសាទនេះស្ថាបនាឡើងនៅសតវត្សទី១១ក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (ឆ្នាំ១០០២-១០៥០)នាសម័យមហានគរ ដើម្បីឧទ្ទិសថ្វាយចំពោះអាទិទេពនៃព្រហ្មញ្ញសាសនា។ …

ចូលរួមព្យាបាលដំបៅទីក្រុងដោយគ្មានប្លាស្ទិច

ប្រទេសកម្ពុជាយើងសព្វថ្ងៃក៏កំពុងជួបបញ្ហា សំរាម សំណល់រឹង និងបរិស្ថាននៅទីប្រជុំជន ទីជនបទ និងតាមទីក្រុងយ៉ាងសំបូរបែប ជាពិសេសគឺថង់ប្លាស្ទិកដែជាបញ្ហាធំបំផុត ក្នុងចំណោមបញ្ហានានាផ្សេងទៀត ពីព្រោះថាកំណើតនៃការប្រើប្រាស់ពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើង ហើយបញ្ហាប្លាស្ទិកនេះទៀតសោត បានបង្កជាបញ្ហាប្រឈមមួយ ទៅដល់សង្គមកម្ពុជា ព្រោះថាប្លាស្ទិកបានធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថានក្នុងក្រុង ទីសាធារណៈ ក្នុងប្រភពទឹក ភ្ញៀវទេសចរណ៍ និងសុខាមាលភាពរបស់ប្រជាពលរដ្ឋទាំងមូល  ។ បច្ចុប្បន្នប្រជាជនបានប្រើប្រាស់នូវថង់ប្លាស្ទិចជាច្រើនក្នុងមួយថ្ងៃៗ…

នយោបាយ

សូមចិត្តអ្នកទាំងអស់អ្នកឈប់គិតរឿងគ្មានប្រយោជន៏ហើយមកគិតអំពីរឿងប្រទេសជាត់ិិវិញដែលវាជារឿងរបស់ជាតិ???

ប្រវត្តិសាស្រ្តា

សូមទាំអស់គ្នាសូមគិតពីររឿងប្រទេសជាតិអោយបានច្រើនកុំអោយប្រទេសជិតខាងមើលងាយដល់ប្រទេសរបស់អ្នក

បញ្ហាស្រាបៀរ​នឹងសង្គម

បច្ចុប្បន្ន​ស្រាបៀរ​បានជះឥទ្ធិពលដល់សង្គម បានធ្វើឱ្យយុវជនខ្មែរមួយចំនួនធំ​វង្វេង​