ចង់​ឃើញ​មាន​ការ​ជួស​ជុល​ផ្លូវ​លំមួយ​ខ្សែរ​នៅមុខ​ក្រសួង​មុខ​ងារ​សារ​ធារណៈ​ដែល​កំពុង​រង​ការ​ខូច​ខាត​ខ្លាំង

បើគិតមកត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ឃើញថា នៅមិនទាន់មានការជួសជុលនៅឡើយទេ ដោយទុកអោយផ្លូវនេះបន្តខូចខាតថែមទៀតកាន់តែខ្លាំងឡើងៗ និងកាន់តែពិបាកធ្វើដំណើរខ្លាំងមែនទែន ជាពិសេសគឺមន្ត្រីរាជការ នៃក្រសួងមុខងារសារធារណៈនេះតែម្តង ថាតើពួកគាត់ត្រូវចេញចូលធ្វើការ យ៉ាងម៉េបើផ្លូវចូលកន្លែងធ្វើការរបស់ពួកគាត់គឺខូចខាត់ មានគន្លុកធំចំពីមុខក្លោងទ្វាតែម្តង។ បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលរស់នៅជិតនេះ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែរនេះ បានរៀបរាប់ថាផ្លូវនេះ មានសភាពខូចខាតជាច្រើនខែមកហើយ តែមិនសូវជាមានសភាពខ្លាំងនោះទេ តែទើបតែមួយរយៈចុងក្រោយនេះ ដោយសារតែចំរដូវវស្សា មានភ្លៀងធ្លាក់ខ្លាំង…

ស្នើសុំផ្អាក ឬបិទកសិដ្ឋានចិញ្ចឹមមាន់ នៅឃុំស្គុះ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ

ក្រោយ​ពីការ​សាង​សង់​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយនេះ​ដែល​មាន​ទី​តាំង​ជិត​វត្ត​ចំប៉ាទេព នៅ​ក្នុង​ឃុំស្គុះ ស្រុក​សំ​រោង​ទង ខេត្ដ​កំពង់​ស្ពឺ នេះ​មិន​បាន​យូ​ប៉ុន្មាន​ផង ហាក់​មាន​ខ្លិន​មិន​ល្អ និង​រុយ​ច្រើន ចេញ​ពីទី​នោះ​ដែល​បាន​ធ្វើអោយ​រំខាន​យ៉ាង​ខ្លាំង​ដល់​ការ​រស់​នៅ​របស់​នៅ ជាពិសេស​ប៉ះពាល់​សុខ​ភាព​ពល​រដ្ឋ​យ៉ាង​ខ្លាំង។ ជាពិ​សេស​ពេល​ទទួល​ទាន​អាហារ​ម្តងៗ​ គឺ​ត្រូវ​ចង​មុង ហើយ​យើង​ត្រូវ​ហូប​ក្នុង​មុង បើ​មិន​ដូច​នេះ​ទេ​គឺ​មិន​អាច​ហូប​បាន​នោះទេ ព្រោះរុយ​វា​មាន​ចំនួន​ច្រើន​ស្រេក​ស្កាស​ពាស​ពេញ​ភូមិ។ ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅទៅនេះ​ជាច្រើន​រយ​គ្រួសារ​កំពុង​តែ​ប្រឈម​និង​បញ្ហាសុខ​ភាព​ខ្លាំង​មែន​ទែន ហើយ​ក៏​ពិបាក​នៅ​ក្នុង​ការ​រស់​នៅផង​ដែរ ដោយ​សារ​តែ​មាន​រុយ​ច្រើន​ពេក។ ដូច​នេះ​សូម​សំណូម​ពរ​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន ជាពិសេស​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​សូម​មេត្តា​ពិនិត្យ និង​ចាត់វិធាន​ការដោះស្រាយ​ពីបញ្ហា​នេះ​ចូន​ប្រជាពល​រដ្ឋ…

ការចូលរួមរបស់យុវជនក្នុងការលើកតម្កើងវប្បធម៌ភ្លេងខ្មែរ

ក្រុមយុវជនភូមិបុរាណ នៅ​ថ្ងៃទី ០៤ កក្តដា ២០១៥ បាន​រៀបចំយុទ្ធនាការ ក្នុងការកាន់ជាក្រដាស ដែលបាន​សរសេរ ដូចជា " ខ្ញុំនឹងចូលរួមអំពីវប្បធម៌ភ្លេងខ្មែរ " ឬ " ខ្ញុំស្រលាញ់ឧបករណ៍ភ្លេងខ្មែរ " ជាដើម។ ជាគោលបំនងធំបំផុត គឺការចូលរួមរបស់យុវជន ក៍​ដូចជាសាធារណៈជន…