កម្ពុជា ស្នើកម្ចីពីចិន១៨៣លានដុល្លារ ធ្វើផ្លូវជាតិលេខ១០ពីបាត់ដំបងទៅកោះកុង

ដែលសកម្ម
បានផ្សព្វផ្សាយ
សេដ្ឋកិច្ច
នយោបាយ
ច្បាប់និងសង្គម

កម្ពុជា​ ​កំពុង​ចរចា​ខ្ចីប្រាក់​ពី​ចិន​ ​មក​សង់​ផ្លូវ​ពី​បាត់ដំបង​ ​ទៅ​ខេត្ត​កោះកុង​ ​ដោយ​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ ​១៨៣លាន​ដុល្លារ​អាមេរិក​ ។​

ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បានឱ្យ​ដឹង​ថា​កម្ពុជា​ ​នឹង​សាងសង់​ផ្លូវជាតិ​លេខ១០​ ​មួយ​ខ្សែ​បន្ថែម​ទៀត​ ​ដែល​តភ្ជាប់​ពី​ស្រុក​សំឡូត​ ​ខេត្ត​បាត់ដំបង​ ​ទៅ​ខេត្ត​កោះកុង​ ​ដែល​មាន​ប្រវែង​ ​១៩៣គីឡូម៉ែត្រ​ ​។​ ​ការ​បើក​ការដ្ឋាន​សាង​សង​ផ្លូវ​នោះ​ ​នឹង​ធ្វើ​ព្រមគ្នា​ជាមួយ​ការ​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ៥៥​ ​ដែល​អាច​នៅ​ធ្វើឡើង​នៅ​អំឡុង​ចុងឆ្នាំ២០១៩​ ​។​

ម្រោង​ផ្លូវ​លេខ​ជាតិ១០នេះ​ ​គឺ​នឹង​ទទួល​បាន​កម្ចីសម្បទាន​ពី​ប្រទេស​ចិន​ ​ហើយ​នៅ​ថ្ងៃទី​ ​២៣​ ​ខែកក្កដា​នេះ​ ​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​ ​ដើម្បី​ពិភាក្សា​លើ​ប្រាក់កម្ចី​នេះ​ ​។​

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Press ESC to close