ភាពរាំងស្ងួតនិងប្រព័ន្ធធារាសាស្រ្តមិនគ្រប់គ្រាន់នៅក្នុងស្រុកគាស់ក្រឡកំពុងតែធ្វើឲជីវភាពឲប្រជាពលរដ្ធនៅទីនៅជួបភាពក្រីក្រខ្លាំង

ដែលសកម្ម
បានផ្សព្វផ្សាយ
កសិកម្ម
សេដ្ឋកិច្ច
ការអប់រំ
សុខភាព

 

នៅក្នុងខេត្តបាត់ដំបងស្រុកគាស់ក្រឡប្រជាពលរដ្ធប្រមាណជា1008គ្រួសារប្រឈមនិងការខ្វះខាតទឹកខ្លាំងក្នុងជីវភាពរស់នៅក៏ដូចជាការប្រកបរបរកសិកម្មដែលជាហេតុនាំឲប្រជាជនមិនអាចធ្វើកសិកម្មបានហើយប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រជាជនជាច្រើនគ្រួសារ។នៅក្នុងនោះគ្រួសារមួយដោយមិនបញ្ចេញឈ្មោះបានលើកឡើងថាគាត់មិនបានធ្វើស្រែចំការរយៈបីឆ្នាំមកហើយដោយមេឃមិនមានភ្លៀងគ្រប់គ្រាន់ធ្វើឲគ្រួសារគាត់សំរេចចិត្តធ្វើចំណាត់ស្រុកដើម្បីរកប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារនិងដោះបំណុលអង្គការក្រោយខ្ចីយកមកធ្វើស្រែតែត្រូវខាតគាត់បានបន្ថែមថាកូនៗរបស់គាត់មិនបានរៀនសូត្របានខ្ពង់ខ្ពស់ដោយសារខ្វះប្រាក់សម្រាប់ផ្តល់ឲណាមួយសាលារៀននៅឆ្ងាយពីផ្ទះមធ្យោយធ្វើដំណើរក៏គ្មានផ្លូវធ្វើដំណើរក៏ពិបាកសាលារៀនមានតែមួយហើយបើចង់រៀនដល់សាលាអនុវិទ្យាល័យត្រូវធ្វើដំណើរចម្ងាយ5,​6គីឡូទៀតទើបបានដល់់។ ចំណែកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ​ថ្នល់​ សាលារៀន​ មន្ទីពេទ្យ ប្រឡាយទឹកពុំមានគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ធនៅឡើយមានសិស្សតិចតួចបំផុតរៀនដល់ថ្នាក់ទី12(តិចជាង10%)។ មេឃុំនិងប្រជាពលរដ្ធបានស្នើសុំរាជរដ្ធាភិបាលចំពោះបញ្ហាខាងលើតែមិនទាន់មានការឆ្លើយតបតាមសំណើនៅឡើយ។

 

Comments (1)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

ចុច ESC ដើម្បីបិទ