បញ្ហាចំណាកស្រុករបស់ប្រជាជនកម្ពុជា

ដែលសកម្ម
បានផ្សព្វផ្សាយ
ការអប់រំ
សិទ្ធិមនុស្ស
ការងារ

ដោយសារលំហូរឆ្លងដែនរបស់ពលរដ្ឋចំណាកស្រុកកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៅឆ្នាំ ២០១៥ មកនោះអ្នកនៅក្នុងឧស្សាហកម្មមួយចំនួនអះអាងថាការផ្លាស់ប្តូរនេះមានផលប៉ះពាល់ទាំងវិជ្ជមាន និងអវិជ្ជមានលើប្រទេសកម្ពុជាតាមរយៈការកាត់បន្ថយអត្រាគ្មានការងារធ្វើស្របពេលដែលបង្ហាញតម្រូវការនៃការការពារសិទ្ធិពលករកាន់តែខ្លាំង

ក្នុងវេទិកាមួយដែលត្រូវបានរៀបចំឡើងដោយសន្និបាតបញ្ញវន្តពិភពលោក នាទីក្រុងភ្នំពេញ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ក្រុមអ្នកជំនាញក្នុងឧស្សាហកម្មពលកម្មបានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីសហគមន៍សេដ្ឋកិច្ចអាស៊ាន និង ពីការចុះហត្ថលេខានាពេលថ្មីៗនេះទៅលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិរបស់ពលករចំណាកស្រុកពោលគឺជាកិច្ចព្រមព្រៀងមួយដែលត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន ១០ នៅតំបន់អាស៊ានកាលពីសប្តាហ៍មុន

កិច្ចព្រមព្រៀងនេះ មានបំណងធានាថា ការការពារកាន់តែខ្លាំងត្រូវបានអនុម័តដោយប្រទេសជាសមាជិកអាស៊ាន ដើម្បីការពារពលករបរទេស

លោក ហុង ជឿន អគ្គនាយកទីភ្នាក់ងារការងារជាតិ (NEA) មានប្រសាសន៍ថា លោកគាំទ្រកិច្ចព្រមព្រៀងរបស់ AEC ថ្មីនេះតែលោកបានបន្តឲ្យដឹងថានេះគឺគ្រាន់តែជាជំហានដំបូងក្នុងការបញ្ឈប់ការរំលោភបំពានជាច្រើនដែលកម្មករចំណាកស្រុកជាច្រើនប្រឈមប៉ុណ្ណោះ

លោកមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងនេះគឺជាវិធីសាស្ត្របត់បែនមួយ ដែលការពារពលករចំណាកស្រុក»។ «យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ»

លោក សុខ ឡោ ដៃគូពាណិជ្ជកម្មប្រចាំក្រុមហ៊ុនប្រឹក្សាយោបល់ច្បាប់ Sok Xing and Hwang បានលើកឡើងទាំងពីសារៈសំខាន់នៃការបង្កើត និងបញ្ហាលំបាកនៃការអនុវត្តច្បាប់ស្តីពីសិទ្ធិពលករចំណាកស្រុកនេះ

លោកបានថ្លែងថា៖ «តាមទិដ្ឋភាពច្បាប់ វាមានភាពស្មុគស្មាញ។ ការងារចំណាកស្រុកមានរឿងអសោចយូរមកហើយដោយសារកម្មករទាំងនោះតែងតែប្រឈមនឹងការរំលោភបំពាន»

លោកបានបន្តថា៖ «កម្មករជាច្រើនមិនអាចរក្សាទុកលិខិតឆ្លងដែនរបស់ខ្លួនបានពុំមានលទ្ធភាពទទួលបានកម្មវិធីសុខុមាលភាពសង្គមថ្នាក់មូលដ្ឋាន ឬថ្នាក់ជាតិហើយអាចនឹងមិនមានលទ្ធភាពសូម្បីតែការផ្លាស់ទីកន្លែងផងដែរ»

លោកបន្តថា៖ «បញ្ហាជាច្រើនត្រូវការច្បាប់ (ដើម្បីអនុវត្ត) ដោយប្រទេសទាំងអស់»

លោកបានបន្ថែមថាការរៀបចំឯកសារ និងផ្តល់អាជ្ញាប័ណ្ណដល់កម្មករចំណាកស្រុកគឺជាកត្តាចាំបាច់ដើម្បីបញ្ចប់ការរំលោភបំពានទាំងនោះ។ តែលោកបានថ្លែងថាក្នុងរយៈពេលខ្លីសំខាន់ដូចទៅនឹងការការពារកម្មករចំណាកស្រុកឆ្លងដែននោះភាពប្រសើរបំផុតសម្រាប់កម្មករកម្ពុជានោះគឺការបន្តស្នាក់នៅក្នុងប្រទេសរបស់ខ្លួន

លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថាក្នុងរយៈពេលវែង កម្មករចំណាកស្រុក គឺជារឿងល្អដោយសារវានឹងជួយកាត់បន្ថយភាពក្រីក្រ»

លោកបន្ថែមថា៖ «តែយើងមិនសង្ឃឹមឲ្យមូលធនបរទេសមកជំរុញសេដ្ឋកិច្ចរបស់យើងនោះទេ។ វិនិយោគិនតែងតែមកដោយសារកម្លាំងពលកម្មមានតម្លៃថោក ដូច្នេះយើងត្រូវការឲ្យកម្មកររបស់យើងនៅទីនេះ»

លោក ហ៊ីង វុត្ថា ប្រធានអង្គភាពសេដ្ឋកិច្ចប្រចាំវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានបញ្ជាក់ថាខណៈពលករកម្ពុជាជាញឹកញាប់ធ្វើចំណាកស្រុកស្វែងរកការងារដែលមានប្រាក់ឈ្នួលកាន់តែខ្ពស់នោះ លោកបញ្ជាក់ពីការពិតដែលថាកម្មករជាច្រើននៅតែមិនអាចគេចផុតពីវដ្តក្រីក្របាន

លោកថ្លែងបន្តថា៖ «ផលប៉ះពាល់នៃកម្មករចំណាកស្រុកពីតាមបណ្តាខេត្តនានាមានភាពចម្រុះ។ ក្នុងករណីជាច្រើនកម្មករចំណាកស្រុកកម្ពុជាមានអាហារហូបចុក និងផ្ទះស្នាក់នៅប្រសើរ។ តែជាញឹកញាប់កូនៗរបស់ពួកគេមិនបានចូលសាលា»៕

អាសយដ្ឋានអ៊ីមែលរបស់អ្នកនឹងមិនត្រូវផ្សាយទេ។ វាលដែលត្រូវការត្រូវបានគូស *

ចុច ESC ដើម្បីបិទ