ការបាត់បង់ព្រៃឈើនៅកម្ពុជា

ដែលសកម្ម
បានផ្សព្វផ្សាយ
បរិស្ថាន

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រៃឈើនៃប្រទេសកម្ពុជា ត្រូវបានមើលឃើញថាមានការថយចុះគួរឱ្យកត់សម្គាល់ទៅលើគម្របព្រៃឈើសរុប និងគម្របព្រៃស្ដុក ដោយសារកំណើននៃចម្ការដំណាំជាពិសេសកៅស៊ូ ការបង្កើតព្រៃការពារ និងសហគមន៍ព្រៃឈើ និងបញ្ហាដែលកំពុងបន្តជាមួយនឹងការកាប់ឈើខុសច្បាប់។

ដោយហេតុបែបនេះហើយវា បានធ្វើអោយប៉ះពាល់

ដោយផ្ទាល់ និងដោយប្រយោលជាច្រើនមកលើមនុស្ស សត្វ និងបរិស្ថាន។

  • បាត់បង់ព្រៃឈើគឺបាត់បង់ប្រភពឱសថ និងចំណីអាហារ
  • បាត់បង់ជីវចម្រុះ ដោយសារគ្មានជម្រក គ្មានចំណី និងមានការបរបាញ់
  • បាត់បង់តំបន់ទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែងអាចទាញយកផលប្រយោជន៍មិនចេះរីងស្ងួត
  • ដីបាត់បង់ជីជាតិធ្វើឱ្យមានផលប៉ះពាល់ដល់ការដាំដុះ
  • រដូវមិនទៀង ធ្វើឱ្យផ្នែកកសិកម្មជួបផលលំបាក
  • ងាយកើតឡើងគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម
  • ការហូរច្រោះ នាំជាតិពុលទៅក្នុងទឹកប៉ះពាល់ដល់ការប្រើប្រាស់ទឹក ប៉ះពាល់ដល់ជីវិតធនធានក្នុងទឹក ដូចជាមច្ឆជាតិ
  • ឡើងកម្ដៅផែនដី ព្រោះបាត់បង់អ្នកស្រូបកម្ដៅ និងមានវត្ដមានឧស្ម័នពុលបំផ្លាញស្រទាប់អូហ្សូនដែលទប់កម្ដៅ
  • មានឧស្ម័នពុលច្រើនបំផ្លាញសុខភាពមនុស្សសត្វ
  • កើតឡើងវិបត្ដិសេដ្ឋកិច្ចទាំងក្នុងគ្រួសារ និងជាតិ ពោលគឺកើនឡើងនូវភាពក្រីក្រ។

 

អាសយដ្ឋានអ៊ីមែលរបស់អ្នកនឹងមិនត្រូវផ្សាយទេ។ វាលដែលត្រូវការត្រូវបានគូស *

ចុច ESC ដើម្បីបិទ