• 14 Nov 2024
  • ACTIVE
  • VOICES 0
moving tips

باستخدام هذه النصائح، يمكنك تنظيم الأثاث داخل الشاحنة بطريقة تزيد من المساحة المستغلة وتقلل من خطر تعرض الأثاث للتلف. الترتيب…

ដំណើរទស្សនៈកិច្ចរបស់សិស្សនិស្សិតក្នុងខេត្តបាតដំបង

យុវជនមួយក្រុមដឹកនាំដោយអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន(YRDP) ចុះកម្មសិក្សានៅភ្នំសំរាម  ឬហៅថាភ្នំព្រឹល ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៤ ដើម្បីឱ្យសិក្ខាកាមសិក្សានិងស្វែងយល់អំពីទីកន្លែង នឹងការរស់នៅរបស់ពួកគាត់ក្នុងតំបន់នោះ។ នៅក្នុងតំបន់នោះគឺពោពេញទៅដោយសំរាមហើយនឹងវត្ថុដែលកខ្វក់ជាច្រើនសូម្បីតែកន្លែងគេង កន្លែងបរិភោគ របស់ពួកគាត់គឺពោពេញទៅដោយសត្វរុយនិងមិនមានអនាម័យ។ ចំណែកឯការរស់នៅរបស់ពួកគាត់វិញពិតជាមានភាពលំបាកមែនទែនបើយើងប្រៀបទៅនឹងអ្នករស់នៅក្នុងមជ្ឈដ្ឋានខាងក្រៅផ្សេងទៀត។ ការបរិភោគរបស់ពួកគាត់មិនមានអនាម័យទេដោយសារតែពួកគាត់រស់នៅក្នុងតំបន់សំរាមដែលពោរពេញទៅដោយវត្ថុុមិនស្អាត ពួកយើងបានសាកសួរគាត់ថា: តើការរស់នៅរបស់ពួកគាត់មានភាពលំបាកយ៉ាងណាខ្លះ? គាត់បានឆ្លើយថា: នៅពេលពួកគាត់មករស់នៅដំបូងគឺមានភាពលំបាកយ៉ាងខ្លាំងព្រោះមានវត្ថុកខ្វក់និងសំបូរទៅដោយសត្វរុយ ។ ពួកគាត់បានបន្ថែមទៀតថា:…

រូបភាពទន្លេសេសានដែលពលរដ្ឋត្រូវឆ្លង
កង្វះសេវាសុខាភិបាលនៅតំបន់ដាច់ស្រយាល

វិស័យសុខាភិបាលនៅតែជាបញ្ហាដែលពុំមានមធ្យោបាយដោះស្រាយសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលមួយចំនួន។ហេតុបានជាវាមិនអាចដោះស្រាយបាន? ជាក់ស្ដែងនៅខេត្តរតនគិរី ស្រុកអូយ៉ាដាវ ឃុំសេសាន ស្ថិតនៅភូមិ តាមរយះការចុះទស្សនកិច្ចនៅតំបន់នោះ នាថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ខ្ញុំបានសង្កេតឃើញថាប្រជាជនមានផលលំបាកខ្លាំងបំផុតលើវិស័យសុខាភិបាល ដោយសារតែនៅភូមិភិមិនមានបណ្ឌលសុខភាពនៅជិតតំបន់នោះឡើយ។ នៅពេលដែលពួកគាត់ឈឺថ្កាត់ម្ដងៗពួកគាត់ធ្វើដំណើរឆ្ងាយដើម្បីទៅមណ្ឌលសុខភាពមួយទៀតដែលស្ថិតនៅឃុំសោមធំ។ ម្យ៉ាងវិញទៀតដើម្បីធ្វើដំណើរទៅដល់មណ្ឌលសុខភាពសោមធំបានពួកគាត់ត្រូវឆ្លងទន្លេមួយឈ្មោះថាទន្លេសេសាន។ដើម្បីឆ្លងទន្លេនោះបានពួកគាត់ត្រូវឆ្លងដោយស្រឡាង ប៉ុន្តែអ្វីដែលជាបញ្ហាបន្ថែមទៀតនោះគឺស្រឡាងគេបើកចម្លងមនុស្សចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង៧យប់តែប៉ុណ្ណោះ។ដូចនៅពេលដែលប្រជាពលរដ្ឋឈឺថ្កាត់យប់ព្រលប់គឺត្រូវរងចាំដល់ព្រឹកទើបអាចទៅមន្ទីពេទ្យបាន។ ជារួមមកតម្រូវការរបស់ប្រជាជនចង់បានមន្ទីរពេទ្យនៅជិតភូមិ និងមានស្ពានសម្រាប់ឆ្លងកាត់ទន្លេដើម្បីសម្រួលដល់ពួកគា់តនៅពេលឈឺថ្កាត់ផ្សេងៗ។ដូចនេះខ្ញុំសូមស្នើរដល់រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋានគួរតែគិតគូរសាងសង់ស្ពាន និងមន្ទីឱ្យនៅជិតពួកគាត់និងមានវិធានការលើកកម្ពស់សុខភាពដល់ប្រជាជនដែលរស់នៅទីនោះ។ ១៦/មិថុនា/២០២៤…

លើកកម្ពស់ការចូលរួមវគ្គបណ្តុះបណ្តាល ICT

វគ្គបណ្តុះបណ្តាលនេះ អ្នកនឹងទទួលបានចំណេះដឹង យកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ផលិតវីដេអូខ្លី សរសេរអត្ថបទខ្លី ព័ត៌មានខ្លី ការថតរូប ការចេះប្រើប្រាស់បណ្តាញសង្គមដោយសុវត្ថិភាព

ស្នេីសុំឱ្យដោះលែងត្រី​ និងពង្រឹងការអភិរក្ស

ខ្ញុំពិតជាសប្បាយចិត្តដោយមេីលឃេីញថាគូទឹកប្រាសាទ​អង្គវត្តមានការរៀបចំប្រព័ន្ធទឹកបានល្អ និងមានសណ្ដាប់ត្រឹមត្រូវ។ ដេីម្បីជាចំណែកក្នុងការលម្អឧទ្យានអង្គរបន្ថែមទៀត​ ក្នុងនាមខ្ញុំជាពលរដ្ឋមួយរូបសូមស្នេីសុំឱ្យអាជ្ញធរអប្សរា​ និងអាជ្ញាធរពាក់ព័ន្ធធ្វេីការដោះលែងត្រីហេីយពង្រឹងការអភិរក្សត្រីទាំងនោះ​ឱ្យមានប្រសិទ្ធភាពបំផុត ដេីម្បីបង្កេីតនូវផលិតទេសចរណ៍ថ្មីៗក្នុងគោលបំណងទាក់ទាញភ្ញៀវជាតិ​ និងអន្តរជាតិបន្ថែមទៀត។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអាជ្ញាធរអប្សរានឹងយកសំណេីររបស់ខ្ញុំទៅធ្វេីការពិចារណាដោយសេចក្ដីអនុគ្រោះ។

សូមដោះលែងសកម្មជន

សូមដោះលែងសកម្មជន

យើងត្រូវការយុតិធម៌សម្រាប់សកម្មជនទាំងអស់

យើងត្រូវការយុតិធម៌សម្រាប់សកម្មជនទាំងអស់