កម្ពុជា កំពុងចរចាខ្ចីប្រាក់ពីចិន មកសង់ផ្លូវពីបាត់ដំបង ទៅខេត្តកោះកុង ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ១៨៣លានដុល្លារអាមេរិក ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាកម្ពុជា នឹងសាងសង់ផ្លូវជាតិលេខ១០ មួយខ្សែបន្ថែមទៀត ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ទៅខេត្តកោះកុង ដែលមានប្រវែង ១៩៣គីឡូម៉ែត្រ ។ ការបើកការដ្ឋានសាងសងផ្លូវនោះ នឹងធ្វើព្រមគ្នាជាមួយការដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ ដែលអាចនៅធ្វើឡើងនៅអំឡុងចុងឆ្នាំ២០១៩ ។
ម្រោងផ្លូវលេខជាតិ១០នេះ គឺនឹងទទួលបានកម្ចីសម្បទានពីប្រទេសចិន ហើយនៅថ្ងៃទី ២៣ ខែកក្កដានេះ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាលើប្រាក់កម្ចីនេះ ។
ឆ្លើយតប