ការបាត់បង់ព្រៃឈើនៅកម្ពុជា

ដែលសកម្ម
បានផ្សព្វផ្សាយ
បរិស្ថាន

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រៃឈើនៃប្រទេសកម្ពុជា ត្រូវបានមើលឃើញថាមានការថយចុះគួរឱ្យកត់សម្គាល់ទៅលើគម្របព្រៃឈើសរុប និងគម្របព្រៃស្ដុក ដោយសារកំណើននៃចម្ការដំណាំជាពិសេសកៅស៊ូ ការបង្កើតព្រៃការពារ និងសហគមន៍ព្រៃឈើ និងបញ្ហាដែលកំពុងបន្តជាមួយនឹងការកាប់ឈើខុសច្បាប់។

ដោយហេតុបែបនេះហើយវា បានធ្វើអោយប៉ះពាល់

ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាច្រើន​មកលើ​មនុស្ស សត្វ និង​បរិស្ថាន។

  • បាត់បង់​ព្រៃឈើ​គឺ​បាត់បង់​ប្រភព​ឱសថ និង​ចំណីអាហារ
  • បាត់បង់​ជីវ​ចម្រុះ ដោយ​សារគ្មាន​ជម្រក គ្មាន​ចំណី និងមាន​ការ​បរបាញ់
  • បាត់បង់​តំបន់​ទេសចរណ៍ ដែលជា​ឧស្សាហកម្ម​គ្មានផ្សែង​អាចទាញ​យកផល​ប្រយោជន៍​មិនចេះ​រីងស្ងួត
  • ដី​បាត់បង់​ជីជាតិ​ធ្វើឱ្យ​មានផល​ប៉ះពាល់​ដល់ការ​ដាំដុះ
  • រដូវ​មិនទៀង ធ្វើឱ្យ​ផ្នែក​កសិកម្ម​ជួបផល​លំបាក
  • ងាយ​កើតឡើង​គ្រោះ​ធម្មជាតិ ដូចជា​ខ្យល់ព្យុះ ទឹកជំនន់ គ្រោះ​រាំងស្ងួត​ជាដើម
  • ការ​ហូរច្រោះ នាំ​ជាតិពុល​ទៅក្នុង​ទឹកប៉ះពាល់​ដល់ការ​ប្រើប្រាស់​ទឹក ប៉ះពាល់​ដល់​ជីវិត​ធនធាន​ក្នុងទឹក ដូចជា​មច្ឆជាតិ
  • ឡើង​កម្ដៅ​ផែនដី ព្រោះ​បាត់បង់​អ្នកស្រូប​កម្ដៅ និងមាន​វត្ដមាន​ឧស្ម័ន​ពុល​បំផ្លាញ​ស្រទាប់​អូហ្សូន​ដែល​ទប់​កម្ដៅ
  • មាន​ឧស្ម័ន​ពុលច្រើន​បំផ្លាញ​សុខភាព​មនុស្ស​សត្វ
  • កើតឡើង​វិបត្ដិ​សេដ្ឋកិច្ច​ទាំងក្នុង​គ្រួសារ និង​ជាតិ ពោលគឺ​កើនឡើង​នូវភាព​ក្រីក្រ។https://www.youtube.com/watch?v=uzryjGRXyi0https://www.youtube.com/watch?v=YtMctjs7EmM

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

ចុច ESC ដើម្បីបិទ