ចាប់ខ្លួនសិស្សសាលាម្នាក់ពាក់ពន្ធ័និងការរក្សាទុកគ្រឿងញៀនជាង១០០កញ្ចប់ ខេត្តកណ្តាល: សិស្សអនុវិទ្យាល័យឈើខ្មៅម្នាក់ បានត្រួវកម្លាំងនគរបាលស្រុកកោះធំ ធ្វើការឃាត់ខ្លួននិងដកហូតបានថ្នាំញៀនចំនួន១១៥កញ្ចប់ កាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងផ្ទះរបស់ខ្លួន ភូមិកោះតូច ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់ពីមានការសារភាពរបស់ជនសង្សយ័ពីរូបដែលកម្លាំងនគរបាលស្រុកកោះធំ បានឃាត់ខ្លួនកាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ។ លោក មួយ ចាន់ពេជ្រ អធិការនគរបាលស្រុកកោះធំ បានអោយដឹងថា ជនសង្សយ័ដែលត្រួវបានឃាត់ខ្លួននោះមានឈ្មោះ អ៊ាវ សល់ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិកោះតូច ឃុំឈើខ្មៅ មុខរបរ សិស្សថ្នាក់ទី០៩A នៃអនុវិទ្យាល័យឈើខ្មៅ ។ លោកអធិការបានអោយដឹងថា ការឃាត់ខ្លួនជនសង្សយ័ឈ្មោះ អ៊ាវ សល់ ដែលពាក់ពន្ធ័និងការរក្សាទុកនូវថ្នាំញៀនចំនួន១១៥កញ្ចាប់នោះ គឺដោយយោងតាមការសួរចម្លើយរបស់ជនសង្ស័យឈ្មោះ សាក់ បញ្ញា ដែលនគរបាលស្រុកកោះធំ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥បានបញ្ជាក់ប្រាប់ថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ ផាត បារាំង អាយុ១៩ឆ្នាំ ភេទប្រុស នៅភូមិកោះតូច ឃុំឈើខ្មៅ មុខរបរកសិករ ជនជាតិខ្មែរ។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង០៩និង០០នាទី កម្លាំងនគរបាលស្រុកកោះធំ សហការជាមួយកំលាំងប៉ុស្តិ៍ជ្រោយតាកែវ និងប៉ុស្តិ៍កំពង់កុង បានឃាត់ខ្លួនឈ្មោះ ផាត បារាំង និងធ្វើការដកហូតបានថ្នាំញៀនចំនួន០៦កញ្ចប់។ ក្រោយពីឃាត់ខ្លួនឈ្មោះ ផាត បារាំង និងដកហូតវត្ថុតាងបានរួចហើយនោះកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ និងសួរចម្លើយជនសង្ស័យឈ្មោះ ផាត បារាំង បានឆ្លើយសារភាពថាខ្លួនបានទិញថ្នាំញៀនពីឈ្មោះ អ៊ាវ សល់ អាយុ១៥ឆ្នាំ នៅភូមិកោះតូច ឃុំឈើខ្មៅ មុខរបរ សិស្សសាលា។ លោកអធិការបានអោយដឹងទៀតថា ក្រោយពីស្តាប់បានចំលើយសារភាពរបស់ជនសង្សយ័ឈ្មោះ សាក់ បញ្ញា និងឈ្មោះ ផាត បារាំង គឺនៅវេលាម៉ោង១០និង០០នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញបានស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនឈ្មោះ អ៊ាវ កុសល់ និងបានធ្វើការឆែកឆេរលំនៅដ្ឋានរបស់ អ៊ាវ កុសល់ បានរកឃើញ ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក Ice) ចំនួន១១៥កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ រួមនឹងវត្ថុតាង សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំកំពុងធ្វើការសាកសួរ និងស្រាវជ្រាវរកបក្សពួកបន្ថែមទៀត ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ខ្ញុំស្អប់ប្រឆាំងនឹងគ្រឿងញៀន
ដែលសកម្ម
បានផ្សព្វផ្សាយ
ការអប់រំ
ឆ្លើយតប