យុទ្ធនាការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

ដែលសកម្ម
បានផ្សព្វផ្សាយ
ទីសាធារណៈ
ច្បាប់និងសង្គម
គ្រោះថ្នាក់ចរាចរណ៍

បច្ចុប្បន្នកំណើនអ្នកធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញមានការកើនឡើងជារាងរាល់ថ្ងៃ។ ជាក់ស្តែងនៅលើដងវិថីនានាក្នុងទីក្រុង មានយានជំនិះគ្រប់ប្រភទកំពុងធ្វើចរាចរណ៍យ៉ាងច្រើន ដែលនេះជាហេតុ បង្ករអោយមានការស្ទះចរាចរណ៍។ ការកកស្ទះចរាចរណ៍ក្នុងរាជាធានីភ្នំពេញមិនមែនជារឿងចម្លែកនោះទេ  ពោលគឺប្រជាពលរដ្ឋតែងតែជួបប្រទះនៅពេលដែលពួកគាត់ធ្វើដំណើរជាពិសេសនៅពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាចជាដើម។ ទំហំផ្លូវតូ ចំនួនអ្នកបើកបរច្រើន ការអនុវត្តន៍ច្បាប់ចរាចរណ៍នៅមានកម្រិត ការចតយាន្តជំនិះ ធ្វើអាជីវកម្មលើចំណីផ្លូវ សុជីវធម៌អ្នកបើកបរទាប ខ្វះការយោគយល់ ជាមូលហេតុដែលបណ្ដាលអោយមានការកកស្ទះចរាចរណ៍។ វិសមភាពនៃការអភិវឌ្ឍរវាងទីក្រុងនឹងជនបទធ្វើអោយសន្ទុះនៃកាចំណាកស្រុក មករាជធានីភ្នំពេញច្រើន ដែលជាហេតុធ្វើឲ្យអោយកាស្ទះចរាចរណ៍ចេះតែកើតមានឡើងការស្ទុះចរាចរណ៍ ផ្ដល់ផលប៉ះពាល់ខ្លាំងចំពោះប្រជាពលរដ្ឋរស់នៅទីក្រុង រាំងស្ទះដល់ការអភិវឌ្ឍជាតិ។  ប្រជាពលរដ្ឋត្រូវចំណាយពេលវេលាច្រើនលើការធ្វើដំណើរ ខាតបង់ប្រាក់ចំណូល រាំងស្ទះដំណើរការការងាររបស់ស្ថាប័ននានា ពិសេសប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ព្រោះអ្នកវិនិយោគទុនធុញទ្រាន់  មិនចង់ធ្វើការវិនិយោគនៅកម្ពុជា ម៉្យាងទៀតក៏បង្ករអោយមានជំងឺផ្លូវចិត្តផងដែរ ដោយសាធុញទ្រាន់ ឆេវឆាវនៅពេលស្ទះចរាចរណ៍ម្ដងៗ ។

ជាសំណូមពររបស់ប្រជាពលរដ្ឋចង់អោយរដ្ឋាភិបាល ជាពិសេសក្រសួងពាក់ព័ន្ធចាត់វិធានការដោះស្រាយ៖

  • ពង្រីកផ្លូវថ្នល់អោយមានទំហំធំជាងមុន
  • លុបបំបាត់កាធ្វើអាជីវកម្ម និងការចតយាន្តជំនិះលើចំនីផ្លូវ
  • ត្រួតពិនិត្យចំពោះអាគាសាងសងថ្មី (ដើម្បីទុកធ្លាទូលាសំរាប់ចតយានជំនិះ ជៀសវាងយកចិញ្ចើមផ្លូវធ្វើជាចំណ)
  • ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍
  • កំណែទម្រង់ពេលវេលាធ្វើការ(ចេញ-ចូល) របស់ស្ថាប័នរដ្ឋ ឯកជន និងម៉ោងសិក្សារបស់សិស្ស ដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍ ៕

អាសយដ្ឋានអ៊ីមែលរបស់អ្នកនឹងមិនត្រូវផ្សាយទេ។ វាលដែលត្រូវការត្រូវបានគូស *

ចុច ESC ដើម្បីបិទ