បញ្ហាសំរាមនៅកម្ពុជា

ដែលសកម្ម
បានផ្សព្វផ្សាយ
បរិស្ថាន

សំរាមគឺ ជាសំណល់ដែលគេបោះបង់ចោល ឬ ចាក់ចោលនៅទីកន្លែងផ្សេងៗគ្នា ដោយសារតែគេលែងត្រូវការវាទៀត ។ សំរាមគឺជាកាកសំណល់គ្រប់ប្រភេទដែលសល់ពីបម្រើបម្រាស់ ប្រចាំថ្ងៃ ហើយត្រូវបញ្ចេញចោលតាមសកម្មភាពសព្វបែបយ៉ាងពីប្រភពផ្សេងៗ ។

នៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ បញ្ហាបរិស្ថានចម្បងមួយ គឺ ការចោល និងការគ្រប់គ្រងសំរាម ។  ការចោលសំរាម មានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងកំណើនប្រជាជន ដែលវានាំឱ្យមានការព្រួយបារម្ភពីបញ្ហាបរិស្ថាន និងសុខភាពមនុស្ស។ បញ្ហាសំរាម នៅទីប្រជុំជន/ក្រុងក្នុងប្រទេសកម្ពុជាបានក្លាយជាកង្វល់ចំបងមួយ ក្នុងចំណោមបញ្ហានានាផ្សេងទៀត ហើយបញ្ហាសំរាមនេះទៀតសោតបានបង្កជាបញ្ហាប្រឈមមួយទៅដល់សង្គមកម្ពុជា ព្រោះថាសំរាមបានធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថានក្រុង និងសុខាមាភាពប្រជាពលរដ្ឋផងដែរ

ការចោលសំរាម មើលទៅដូចជារឿងតូចតាច ប៉ុន្តែទម្លាប់នេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំង ពីចំណេះដឹង មារយាទ និងការទទួលខុសត្រូវ របស់ពលរដ្ឋខ្មែរម្នាក់ៗ ដែលនៅក្នុងនោះមានទាំង ពលរដ្ឋធម្មតា និងអាជ្ញាធរ ។ ទម្លាប់អាក្រក់បែបនេះ បានធ្វើអោយប៉ះពាល់ដល់កិត្តិយស ភាពថ្លៃថ្នូរ និងសោភ័ណភាពរបស់ប្រទេស ព្រមទាំងអាចជាន់ពន្លិចវិស័យទេសចរណ៍ ដែលជាប្រភពប្រាក់ចំណូលរបស់ជាតិទៀតផង។

ការគ្រប់គ្រងសំរាមរាយប៉ាយ គឺជាកិច្ចការងារអាទិភាពមួយ របស់ក្រសួងបរិស្ថាន ដើម្បីគ្រប់គ្រងកាកសំណល់ដែលកំពុងបំពុលសុខភាពប្រជាពលរដ្ឋដោយសារតែការរាយប៉ាយនៅតាមទីសាធារណៈ និងទីកន្លែងប្រជុំជនមួយចំនួន។

ជាដំណោះស្រាយ ការលុបបំបាត់ការចោលសំរាមពាសវាលពាសកាល ត្រូវតែមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ហើយត្រូវចាប់ផ្តើមពីបុគ្គលម្នាក់ៗ និងពីគ្រួសារតូចទៅ។ ជាគ្នានេះដែរ ការផាកពិន័យ ទៅលើការចោលសំរាមពាសវាលពាសកាល គឺជាមធ្យោបាយមួយដែលត្រូវតែអនុវត្ត ដើម្បីរួមចំណែកផ្លាស់ប្តូរមារយាទមិនសូវល្អរបស់ពលរដ្ឋ។ ដូច្នេះ ដល់ពេលហើយ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ចាប់ផ្តើមគិតគូរ និងអនុវត្តរឿងតូចតាចមួយនេះ ដើម្បីសង្គមយើង។ អ្នកដែលត្រូវ អនុវត្តមុនគេគឺ ឪពុកម្តាយ អាណាព្យាបាល ឬមនុស្សចាស់ គ្រូបង្រៀន និងអាជ្ញាធរ។ ប្រសិនបើយើងអាចអនុវត្តបានទាំងអស់គ្នា នោះយើងនឹងអាចលើកកំពស់បរិស្ថាន ហើយអាចរួមចំណែកកសាងសោភ័ណភាពរបស់ប្រទេសយើងបានទៀតផង ។

Sending
User Review
5 (1 vote)

អាសយដ្ឋានអ៊ីមែលរបស់អ្នកនឹងមិនត្រូវផ្សាយទេ។ វាលដែលត្រូវការត្រូវបានគូស *

ចុច ESC ដើម្បីបិទ