ស្នើសុំរដ្ឋាភិបាលកុំទទួលយកគម្រោងយុទ្ធសាស្រ្តទន្លេចិញ្ចឹមទន្លេ

ដែលសកម្ម
បានផ្សព្វផ្សាយ
បរិស្ថាន
សិទ្ធិមនុស្ស

ក្រុមហ៊ុនលោកឧញ៉ាទ្រីភាព កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ បានដាក់សំណើទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីសុំគោលការណ៍អនុញ្ញាតចុះសិក្សា បូមស្តារ និងធ្វើច្រាំងទន្លេមេគង្គ ចាប់ពីចំនុចមាត់ច្រកព្រំដែនកម្ពុជា-វៀតណាម (ក្អមសំណ) រហូតដល់ចំនុចភូមិសាស្រ្តព្រំប្រទល់ខេត្តកំពង់ចាម ក្រចេះ និងទន្លេបាសាក់ តាមគោលការណ៍យុទ្ធសាស្រ្តទន្លេចិញ្ចឹមទន្លេ ។

យើងខ្ញុំជាយុវជន យល់ថា សំណើសុំនេះ បង្កើតឲ្យមានក្តីបារម្ភចំពោះពលរដ្ឋដែលរស់នៅតាមបណ្តោយទន្លេមេគង្គ អំពីការបាក់ច្រាំងទន្លេ នាំឲ្យប៉ះពាល់ដល់ផ្ទះសំបែង បរិស្ថាន និងធនធានមច្ឆាជាតិ ។

ដូចនេះ ដើម្បីកុំឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ បរិស្ថាន និងធនធាននៅក្នុងទន្លេ យើងខ្ញុំសូមរដ្ឋាភិបាល កុំផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុនលោកឧញ៉ាទ្រីភាព អនុវត្តគោលការណ៍យុទ្ធសាស្រ្តទន្លេចិញ្ចឹមទន្លេនេះ ៕

Comments (3)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

ចុច ESC ដើម្បីបិទ