ភាពរាំងស្ងួតបណ្តាលឲប្រជាពលរដ្ធ1008នាក់ជួបភាពក្រីក្រ

ដែលសកម្ម
បានផ្សព្វផ្សាយ
កសិកម្ម
ការអប់រំ
បរិស្ថាន

 

 

\"\"ភាពរាំងស្ងួតនៅស្រុកគាស់ក្រឡខេត្តបាត់ដំបងកំពុងធ្វើឲ្យកសិករជួបភាពក្រីក្រខ្លាំង

…..​
ប្រជាពលរដ្ឋប្រមាណ១០០៨ នាក់រស់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កំពុងប្រឈមនឹងការខ្វះខាតទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្មដោយសារតែភាពរាំងស្ងួត និងខ្វះប្រព័ន្ធធារាសាស្រ្តដែលជាហេតុនាំឲ្យពលរដ្ឋមិនអាចធ្វើកសិកម្មបាន។ បញ្ហានេះកំពុងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពលរដ្ឋជាច្រើនគ្រួសារនៅទីនោះ។ ជាក់ស្តែងមេគ្រួសារមួយដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា គ្រួសាររបស់គាត់មិនបានធ្វើស្រែចំការរយៈពេល៣ឆ្នាំហើយ។ គាត់បន្តថាដោយសារតែ ភាពរាំងស្ងួតនេះហើយ ធ្វើឲ្យគ្រួសារគាត់បង្ខំចិត្តធ្វើចំណាកស្រុករកការងារធ្វើដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងដោះបំណុលដែលបានខ្ចីយកមកធ្វើស្រែចំការតែត្រូវខាតបង់។ គាត់បានឲ្យដឹងដែរថា កូនៗរបស់គាត់មិនបានរៀនសូត្រខ្ពង់ខ្ពស់នោះទេ ដោយសារតែបញ្ហាខ្វះខាតក្នុងជីវភាព។ មួយវិញទៀត គាត់ថាសាលារៀនក៏នៅឆ្ងាយពីផ្ទះ មធ្យោបាយធ្វើដំណើរក៏គ្មាន ផ្លូវក៏ពិបាក ហើយបើកូនគាត់ចង់រៀនដល់ថ្នាក់ អនុវិទ្យាល័យ គឺត្រូវធ្វើដំណើរក្នុងចំងាយផ្លូវពី៥ទៅ៦គីឡូម៉ែត្រ។ ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅទីនោះបានឲ្យដឹងថាពួកគាត់បានស្នើសុំឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅទីនោះរួចហើយ ប៉ុន្តែពួកគាត់មិនទាន់ទទួលបានការឆ្លើយតបរបស់រដ្ឋាភិបាលដោយសមស្របនៅនៅឡើយ ៕

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Press ESC to close