ដោយមើលឃើញថា បញ្ហាគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រឿងស្រវឹងកាន់តែមានចំនួនច្រើនគួរអោយកត់សំគាល់ ហើយបង្កអោយមានការបាត់បង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ធនធានមនុស្ស និងបង្កើតអោយមានអសីលធម៍ក្នុងសង្គម ។ល។ បច្ចុប្បន្នការផ្សព្វផ្សាយអំពី គ្រឿងស្រវឹងហាក់ដូចជាមានភាពទូលំទូលាយ និងមិនមានការរឹតបន្តឹងទៅលើការផ្សព្វផ្សាយគ្រប់រូបភាពហេតុនេះយើងជាក្រុមយុវជន សម្រេចចិត្តបង្កើតយុទ្ធនាការនេះឡើងដើម្បីអោយសំលេងនៃការព្រួយបារម្ភកាន់តែមានឥទ្ធិពលទៅលើក្រសួងសមី ដើម្បីអោយពួកគាត់ធ្វើការដោះស្រាយទៅលើបញ្ហានេះបានទាន់ពេលវេលា។
យើងមានការព្រួយបារម្ភថា បើការដោះស្រាយនេះនៅតែពន្យារពេល រឺមិនត្រូវបានយកចិត្តទុកដាក់ វាអាចបង្ករអោយមានបញ្ហាកាន់តែធ្ងន់ធ្ងរជាងមុន។ យើងនៅតែ មានការគិតជាវិជ្ជមានថា យុទ្ឋនាការមួយនេះនឹងត្រូវបានអាជ្ញាធរគិតគូរឡើងវិញ។
ហើយយើងក៏បានដឹងដែរថាកម្ពុជាក៏មានសេចក្តីព្រៀងច្បាប់ស្តីពីការគ្រប់គ្រង និងចរាចរណ៍គ្រឿងស្រវឹងផងដែរ ហើយក្រុមយុវជនក៏ចង់ស្នើរអោយពន្លឿនការអនុម័តច្បាប់ស្តីពីគ្រឿងស្រវឹងនោះដែរ។
ដោយមានការស្រាវជ្រាវអស់រយៈពេលពីសប្តាហ៍កន្លងទៅក្រុមពួកយើងក៏ទទួលបាននូវឯកសារមួយចំនួនពីគ្រឿងស្រវឹង និងផលប៉ះពាល់មួយចំនួនផងដែរ។
ដោនឡូតឯកសារស្រាវជ្រាវស្តីពីគ្រឿងស្រវឹង៖
- Alcohol-Industry-interference-index
- Countering-alcohol-industry-interference
- Global-and-regional-update-on-harmful-use-of-alcohol
- SAFER-Enforce-bans-on-alcohol-marketing-Thailand-experience
- SAFER-Enforce-bans-on-alcohol-marketing
- SAFER-Raise-prices-on-alcohol
- SAFER-Strengthen-restrictions-on-alcohol-availability
សូមចូលរួមគាំទ្រយុទ្ធនាការនេះទាំងអស់គ្នា សម្លេងគាំទ្ររបស់អ្នកទាំងអស់គ្នាគឺជាការទទួលខុសត្រូវចំពោះសង្គមជាតិយេីងទាំងមូល
សូមទស្សនាវីដេអូស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹង៖
Comments (4)
អវិញ្ញូ បុគ្គលsays:
ខែកុម្ភៈ 24, 2020 at 3:59 ព្រឹកគាំទ្រ
ជា សុជាតិsays:
ខែកុម្ភៈ 24, 2020 at 4:18 ព្រឹកSupport
ផាន់ ចាន់ឌីsays:
ខែកុម្ភៈ 24, 2020 at 4:23 ព្រឹកគាំទ្រ
Samartsays:
ខែកុម្ភៈ 24, 2020 at 5:03 ព្រឹកគាំទ្រឲ្យមានការពន្លឿនការអនុវត្តច្បាប់ស្ដីពីគ្រឿងស្រវឹង
kheng Menglongsays:
ខែតុលា 14, 2020 at 4:42 ព្រឹកខ្ញុំគាំទ្រ១០០%