កោះកុងក្រៅជាកោះធំជាងគេនៅកម្ពុជា ស្ថិតនៅក្នុងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានផ្ទៃដីទំហំ ១០៣គីឡូម៉ែតការ៉េ។ បើយើងចង់ទៅលេងកោះនេះ មានតែធ្វើដំណើរតាមទូកប៉ុណ្ណោះ ហើយយើងមានកាលំបាកខ្លាំងប្រសិនបើយើងចង់ទៅលេងក្នុងខែវស្សា។ កោះនេះបច្ចុប្បន្នកំពុងឋិតនៅក្រោមការគ្រប់គ្រងរបស់ទាហានជើងទឹក។ ដោយសារមិនទាន់មានការវិនិយោគទើបព្រៃឈើនៅលើកោះនេះមិនទាន់មានការកាប់បំផ្លាញ់នៅឡើយ។ យោងតាមរូបភាពផ្កាយរណប រួមទាំងការចុះទៅឃើញជាក់ស្តែង ផ្ទៃដីស្ទើរតែទាំងអស់នៃកោះនេះគ្របដណ្តប់ដោយព្រៃឈើក្រាស់គ្មឹក។ នៅលើកោះនេះមានឆ្នេរសមុទ្រចំនួន ៦កន្លែង ហើយធម្មជាតិទាំងមូលនៅលើកោះនេះនៅរក្សាបានសភាពដើមនៅឡើយ។ ជីវចម្រុះក្រោមទឹក ក៏ដូចជាផ្កាថ្មនៅប៉ែកខាងលិចកោះនៅមានច្រើនគួអោយកត់សំគាល់ មកទល់ពេលនេះមិនទាន់មានការសិក្សាលំអិតអំពីប្រភេទសត្វ និងរុក្ខជាតិនៅលើកោះនេះនៅឡើយទេ ប៉ុន្តែពពួកថនិកសត្វទំហំធំដូចជាខ្លាដំបង ខ្លារខិន ដំរី ជាដើមទំនង ជាលែងមាន ឬក៏ត្រូវបានគេបរបាញ់ផុតពូជអស់ទៅហើយ។ អ្វីដែលគួរអោយចាប់អារម្មណ៏បំផុតនោះគឺពលរដ្ឋខ្មែរភាគច្រើនមិនដែលស្គាល់ ឬលឺឈ្មោះកោះនេះទេ អ្នកដែលបានទៅស្គាល់ភាគច្រើនជាភ្ញៀវបរទេស ពួកគេតែងតែទៅលេងកម្សាន្តចាប់ពីខែ វិច្ចិកា ទៅខែ មិថុនា។ យើងធ្លាប់បានទទួលព័ត៌មានមិនផ្លូវការមួយដែលនិយាយថា ក្រសួងបរិស្ថានបានព្យាយាមបញ្ចុះបញ្ចូលអោយរដ្ឋាភិបាលដាក់បញ្ចូលកោះនេះជាឧទ្យានជាតិម្តងរួចមកហើយប៉ុន្តែការងារនេះក៏បរាជ័យទៅវិញ ទំនងដោយសារស្ថាប័នផ្សេងជំទាស់។ ដោយសារកោះនេះមានទំហំធំដែលស្ថិតនៅតំបន់ដាច់ស្រយាល ហើយមកទល់ពេលនេះមិនទាន់មានមនុស្សស្គាល់ច្រើននៅឡើយ ដូច្នេះយើងមើលឃើញថាកោះនេះសាកសមបំផុតដែលរដ្ឋាភិបាលគួរតែរក្សាកោះនេះអោយនៅមានលក្ខណៈដើមដដែល សម្រាប់កូនខ្មែរជំនាន់ក្រោយអាចសិក្សាស្រាវជ្រាវ ឬក៏ទុកជាជម្រកសម្រាប់អភិរក្សប្រភេទសត្វកម្រផ្សេងៗរបស់កម្ពុជា។ កោះកុងក្រៅមានលក្ខណៈសម្បត្តិលើសពីគ្រប់គ្រាន់ ដូច្នេះ ពុកម៉ែបងប្អូនជាពិសេសយុវជនដែលស្រលាញ់ចង់ការពារបរិស្ថាន សូមចូលរួមជាមួយពួកខ្ញុំក្នុងយុទ្ធនាការស្នើរសុំអោយក្រសួងបរិស្ថានដាក់តំបន់នេះជាតំបន់ការពារសម្រាប់កូនចៅយើងជំនាន់ក្រោយ សូមអរគុណ!
សូមទស្សនាវីដេអូ៖
Comments (24)
ញិល រ៉ាសុីsays:
ខែសីហា 10, 2019 at 12:13 ល្ងាចគាំទ្រ
វ៉ាត តូណាsays:
ខែសីហា 10, 2019 at 12:23 ល្ងាចkoh kong very nice place
Dorm sovornsays:
ខែសីហា 12, 2019 at 3:16 ល្ងាចគាំត្រ
Dorm sovornsays:
ខែសីហា 12, 2019 at 3:16 ល្ងាចគាំត្រ
Dorm sovornsays:
ខែសីហា 12, 2019 at 3:16 ល្ងាចគាំត្រ
Dorm Sovornsays:
ខែសីហា 12, 2019 at 3:19 ល្ងាចគាំទ្រ
Mounh Khaisinhsays:
ខែសីហា 12, 2019 at 3:29 ល្ងាចខ្ញុំសូមគាំទ្រជាខ្លាំង យុទ្ធនាការស្នើរសុំអោយក្រសួងបរិស្ថានដាក់តំបន់នេះជាឧទ្យានជាតិ
សៀក ម៉េងហ៊ាsays:
ខែសីហា 12, 2019 at 3:43 ល្ងាចខ្ញុំពិតជាគាំទ្រដោយចេញពីចិត្ត
ឈៀត សុខឡាsays:
ខែសីហា 12, 2019 at 3:56 ល្ងាចខ្ញុំពិតជាគាំទ្រទៅលើយុទ្ធនាការមួយនេះណាស់
ហើយក៏សុំអោយរាជរដ្ឋាភិបាលគិតគូទៅលើរឿងនេះផង..។
sak sok leangsays:
ខែសីហា 13, 2019 at 12:06 ព្រឹកខ្ញុំចងអោយមានកាថែរក្សាតំបន់នេះអោយគងវង្សល្អព្រោះតែវាជាតំបន់មួយដែលសំបូទៅដោយធនធានធម្មជាតិនិងជាតំបនកម្ររ
Moeurn Sokna says:
ខែសីហា 13, 2019 at 12:22 ព្រឹកគាំទ្រ
Kuntheasays:
ខែសីហា 13, 2019 at 5:27 ព្រឹកគាំទ្រ
Kuntheasays:
ខែសីហា 13, 2019 at 5:27 ព្រឹកគាំទ្រ
Kuntheasays:
ខែសីហា 13, 2019 at 5:27 ព្រឹកគាំទ្រ
Korn Pisethsays:
ខែសីហា 13, 2019 at 6:45 ព្រឹកគាំទ្រ យុទ្ធការ
CHENG Chanthonsays:
ខែសីហា 13, 2019 at 6:55 ព្រឹកសូមជួយគាំទ្រយុទ្ធនាការដោយបំពេញ Email, ឈ្មោះ,អាយុ,រួចចុចពាក្យចូលរួមប្រជុំដើម្បីអោយយុទ្ធនាការនេះទទួលបានជោគជ័យ
ឃន សុខឃានsays:
ខែសីហា 14, 2019 at 8:48 ព្រឹកគាំទ្រ
លីមsays:
ខែសីហា 14, 2019 at 9:08 ព្រឹកគាំទ្រ
ងន ហ៊ីមsays:
ខែសីហា 14, 2019 at 3:21 ល្ងាចខ្ញុំគាំទ្រឲ្យមានការដាក់តំបន់កោះកុងក្រៅជាតំបន់ការពារពីព្រោះវាមានសកត្តនុពលខាងបរិស្ថាននិងប្រព័ន្ធអេកូឡូស៊ី។
សឿន ទូចsays:
ខែសីហា 15, 2019 at 6:03 ព្រឹកគាំទ្រ
Pich mesasays:
ខែសីហា 17, 2019 at 2:46 ព្រឹកគាំទ្រ
គឹម វណ្ណៈsays:
ខែសីហា 20, 2019 at 10:23 ល្ងាចខ្ញុំគាំទ្រ
សឿន មករាsays:
ខែតុលា 3, 2019 at 11:05 ព្រឹកគាំទ្រ
ចាន់ រ៉ាមីsays:
ខែតុលា 16, 2019 at 10:08 ព្រឹកគាំទ្រ
Duch Mongsays:
ខែតុលា 28, 2019 at 2:43 ព្រឹកគាំទ្រ
អវិញ្ញូ បុគ្គលsays:
ខែតុលា 28, 2019 at 2:44 ព្រឹកគាំទ្រ
Hoeurn Sokhasays:
ខែវិច្ឆិកា 23, 2019 at 2:20 ព្រឹកគាំទ្រ
Duch Mongsays:
ខែវិច្ឆិកា 23, 2019 at 2:25 ព្រឹកគាំទ្រ
អវិញ្ញូ បុគ្គលsays:
ខែធ្នូ 17, 2019 at 9:19 ព្រឹកគាំទ្រ
រយលាន សង្ឃឹមsays:
ខែមករា 23, 2020 at 8:01 ព្រឹកគាំទ្រ