យុទ្ធនាការ៖​ ទប់ស្កាត់​អាជីវកម្ម​វល្លិ៍រមៀត​នៅ​ស្រុកថ្មបាំង ខេត្តកោះកុង

ដែលសកម្ម
បានផ្សព្វផ្សាយ
បរិស្ថាន
សុខភាព
ច្បាប់និងសង្គម

ក្រុម​បណ្តាញ​និស្សិត​បាន​រក​ឃើញ​ទី​តាំង​រោងចក្រ​កំពុងដំណើរ​ការសាងសង់​រោង​ចក្រ​​ផលិត​​ម្សៅ​រមៀត​មួយ​ដ៏​ធំ​​ដែល​បាន​ចាប់​ផ្តើម​ប្រមាណ​៥ខែ​កន្លង​មក​ហើយ​ មាន​​ទី​តាំង​​នៅ​​ចំណុច​​កូអរ​ដោ​ណេ​(X:0331311,Y:1291486)​ ចំងាយ​ប្រមាណ​២គីឡូ​ម៉ែត្រ​ស្ថិត​​នៅ​​ខាង​​​ក្រោយ​​​សាលា​​ស្រុក​​​ថ្ម​បាំង​ ទី​រួម​ស្រុក​ថ្ម​បាំង​ ខេត្ត​កោះ​​កុង​ ។​

តាម​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​ទីតាំង​ផលិត​ម្សៅ​រមៀត​នេះមានទំហំ​ប្រមាណ​១០០ហិចតា​ ស្ថិត​​នៅ​​ជាប់​ចំណោត​ផ្តាច់​ជីវិត​ ដោយក្រុមហ៊ុន​បានដាក់​កំលាំង​ប្រដាប់​អាវុធ​ យាម​កាម​​យ៉ាង​​តឹង​​រ៉ឹង​ ពង្រាយ​កម្មករ​សំរុក​សាង​សង់​ឃ្លាំង​ អាគារស្នាក់នៅ​ សំណង់​បរិវេណ​​រំលាយ​​វល្លិ៍​​រមៀត​ ស្រះ​​សំរាប់​​ស្តុក​​កាក​សំណល់​អាស៊ីត​ និង​ឃ្លាំង​ស្តុក​អំបិលរាប់តោន​ជាដើម​ ហើយ​ក្រុមហ៊ុន​ក៏បាន​​ប្រកាស​​ជ្រើស​រើស​កម្មករ​ និង​ប្រកាស​ទិញ​វល្លិ៍រ​មៀត​តម្លៃ​​២០០​រៀល​​ក្នុង​១​គីឡូ​ក្រាម​ ដែល​មាន​ថៅកែ​​ជា​​​ជន​​ជាតិ​ចិន​​កំពុង​រត់​សុំ​​លិខិត​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល​។​

ប្រវត្តិ៍រោងចក្រវល្លិ៍រមៀតៈ

រោង​ចក្រ​វល្លិ៍​រមៀត​ត្រូវ​បាន​រាជរដ្ឋាភិបាល​បាន​បិទម្ត​ង​រួចមក​ ហើយកាលពី​ឆ្នាំ២០១៤​ ដែល​ផលិត​ដោយក្រុម​ហ៊ុន​ទ្រី​ ភាព​ នៅ​ខេត្ត​ពោធិ​សាត់​ ។ ក្រុម​ហ៊ុន​ទ្រី​ ភាព​ បាន​ទទួល​សិទ្ធិ​កែ​ប្រមូល​ និង​កែ​ច្នៃ​វល្លិ៍​រមៀត​នៅ​កម្ពុជា​ តាម​ច្បាប់​អនុញ្ញាត​ចុះ​ហត្ថ​លេខាដោយ​លោក​ ឡោ​ រស្មី​ អគ្គ​លេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រម៉ាញ់​ និង​នេសាទ​ និងលោក​ ចាន់​ សារុន​ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​រុក្ខា​ប្រម៉ាញ់​ និង​នេសាទ ​និង​ លោក​ ឆេង​ គឹម​ស៊ុន ​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ ក្នុង​លិខិត​អនុញ្ញាត​ចុះថ្ងៃទី១​ ខែមីនា ​២០១៣​។ គួរ​បញ្ជាក់​ដែរ​ថា​ លោក​ ឈុត​ វុទ្ធី​ ត្រូវ​បាន​បាត់​បង់​ជីវិត​ នៅ​ក្នុង​បេសក​កម្ម​ស៊ើប​​អង្កេត​អាជីវ​កម្មវល្លិ៍រមៀត​ ដោយ​ក្រុម​ប្រដាប់​​អាវុធ​ នៅ​ខេត្ត​កោះកុង​កាល​ពី​ឆ្នាំ​២០១២​កន្លង​មក​។

វល្លិ៍​រមៀត​ (​Yellow ​Vine)​ ជា​ប្រភេទ​រុក្ខជាតិវល្លិ៍​ម្យ៉ាង​ដែលមានជាតិ​ពុល​ រស់​ជាតិ​ជូរផ្អែម​ដូច​ស្ពាន់​​​ធ័រ​លាយ​ស្ករ​ត្នោត​វា​ជា​សារ​ជាតិ​មេ ​សម្រាប់​ផលិត​គ្រឿង​ញៀន ​ជា​ពិសេស​ អិច​ស្តា​ស៊ី ។ ​បណ្តាញ​និស្សិត​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ថា​ ផលិត​ផល​វល្លិ៍​រមៀត​ ជា​សារ​ធាតុ​ផ្សំ​មួយ​​សំរាប់​​ផលិត​​គ្រឿង​​​ញៀន​ ដែល​​បំផ្លាញ​អាយុ
ជី​វិត​​មនុស្ស​ ជា​ពិសេស​យុវជន ​ជាតិ​អាស៊ីត​ ដែលបង្ហូរ​​ចេញ​ពី​​កាក​​​សំណល់​​បាន​បំផ្លាញ​ប្រព័ន្ធ​បរិស្ថាន​និង​   អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ ដែល​រស់​នៅ​ជុំវិញ​នោះ​។ ដោយ​មើល​ឃើញ​ពី​ផល​ប៉ះពាល់​នៃ​អាជីវ​កម្ម​វល្លិ៍​រមៀត​នេះ ​បណ្តាញ​និស្សិត​ សំណូម​ពរ​ជាទទួច​ទៅ​រាជ​រដ្ឋាភិបាល​ ជួយ​ចាត់​វិធានការ​​ទប់ស្កាត់​ អាជីវ​កម្ម​វល្លិ៍​រមៀត​ត​ទៅ​ទៀត​ ទោះ​ជា​នៅ​ក្នុង​រូបភាព​កែ​ច្នៃ​បែប​ណា​ក៏​ដោយ​ ជា​ពិសេស​មិន​ឲ្យ​​មាន​​រោង​​ចក្​រអាជីវកម្ម​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ជាដា​ច់​ខាត ​។

ព័ត៌​មានប​ន្ថែមសូម​ទាក់ទងៈ​

១​/និស្សិត​ឈ្មោះ​ ហេង​ ស្រស់​ រៀន​ផ្នែក​កសិកម្ម                     លេខ​ទូរស័ព្ទៈ​ ០៩៨​៥៣​៥៥​៩៧​

២/និស្សិត​ឈ្មោះ​ ណេង ​ពៅ ​រៀន​ផ្នែក​​ព័ត៌មាន​វិទ្យា​                លេខ​ទូរស័ព្ទៈ​០១០​៤៦​៨៨​០២

៣/និស្សិត​ឈ្មោះ ប៉ោក​ ពិសិដ្ឋ​ រៀន​ផ្នែក​វិទ្យាសាស្ដ្រ​គ្រប់គ្រង​   លេខ​ទូរស័ព្ទៈ​០៧០​២៣​១១​០៧​

៤/និស្សិត​ឈ្មោះ ​វង្ស ​បញ្ញា ​រៀន​ផ្នែក​ច្បាប់                             លេខ​ទូរស័ព្ទៈ​០៨១​៨៧​៤៨​៤៨​

៥/លោក​ អ៊ួច​ ឡេង​ ប្រធាន​ក្រុម​កិច្ចការ​ពិសេសសិទ្ធិ​មនុស្ស​កម្ពុជា ​
លេខ​ទូរ​ស័ព្ទៈ​ ០១៦​៧០​៥៥​៦៧​  ៕

 

 

 

Comments (0)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Press ESC to close