គិតត្រឹមថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០១៥ នេះយុវជនការពារធនធានធម្មជាតិ បរិស្ថាន និងជាសមាជិករបស់ចលនាមាតាធម្មជាតិដែលបានត្រូវតុលាការសាលាដំបូងខេត្តកោះកុងចាប់ខ្លួនដាក់ពន្ធនាគារកាលពីពេលកន្លងទៅមិនបានត្រូវដោះលែង ខណៈពេលដែលតុលាការបានបដិសេធការស្នើរសុំនៅក្រៅឃុំរបស់មេធាវីនៃជនត្រូវចោទទាំងបី។
យុវជនទាំងបី មានឈ្មោះ សាន់ ម៉ាឡា ទី ២ ឈ្មោះ ទ្រី សុវីគា ទី ៣ ឈ្មោះ ស៊ឹម សំណាង បានត្រូវអជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី ១៧ ខែ សីហាឆ្នាំ២០១៥ ឃុំអណ្តូងទឹក ស្រុកបទុមសាគរខេត្តកោះកុង ហើយបញ្ជូនទៅកាន់ពន្ធនាគារជាបន្ទាន់ ដោយពុំរងចាំមេធាវីរបស់សកម្មជនទាំងបីនោះទេ ។
ក្រសួងឧស្សាហកម្មរ៉ែនិងថាមពល បានចេញអជ្ញាប័ណ្ណអោយ ក្រុមហ៊ុន Direct Access Co.,Ltd និង ក្រុមហ៊ុន Intenational Reinbow Co.,Ltd .ធ្វើការវិនិយោគបូមខ្សាច់នៅតំបន់ព្រែកអណ្តូងទឹក ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរខេត្តកោះកុង ។បណ្តាលអោយរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់ធនធានធម្មជាតិ បរិស្ថាន និង របរនេសាទរបស់សហគមន៍ ។
កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៥ កន្លងទៅ យុវជនចលនាមាតាធម្មជាតិ រួមជាមួយ និងសហគមន៍ បានធ្វើការតវ៉ាបណ្តេញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនទាំងពីប្រមាណជា ជាង ៣០ គ្រឿង អោយចាកចេញពីសហគមន៍របស់ពួកគេ។
ក្រុមយុវជនចលនាមាតាធម្មជាតិ រួមជាមួយនិង និសិ្សតនៅតាមមហាវិទ្យាល័យមួយចំនួន និងធ្វើយុទ្ធនាការមួយក្នុងគោលបំណង ស្វែងរកការគាំទ្រពីយុវជនក៏ដូចជាប្រជាពលរដ្ឋ ។ ដើម្បីស្នើរទៅ តុលាការសាលាដំបូងខេត្តកោះកុងលើកលែងការចោទប្រកាន់យុវជនទាំងបី តាមរយៈការ Like និង ចុះហត្ថលេខានៅលើគេហទំព័រ សម្លេងយុវជន ។ដោយគ្រាន់តែលោកអ្នកមានបណ្តាញពត៌មានសង្គម( Facebook )របស់ខ្លួន រួចចូលទៅកាន់គេហទំព័រ បំពេញទំរង់ដែលបានណែនាំ នោះជាការស្រេច ។ ជំហានដំបូងនៃការស្ទង់មតិនៃយុទ្ធនាការ អោយដោះលែងយុវជនទាំង៣ គឺចាប់ពីថ្ងៃទី ០៣ខែ វិច្ឆិកា ២០១៥រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៥ ខាងមុខនេះ។
ឆ្លើយតប