យុទ្ធនាការដោះលែងយុវជនការពារបរិស្ថាន ទាំង៣នាក់

ដែលសកម្ម
បានផ្សព្វផ្សាយ
បរិស្ថាន
សិទ្ធិមនុស្ស

គិត​​ត្រឹម​​​ថ្ងៃ​​ទី ​​០៤ ​​​ខែ ​វិច្ឆិ​កា​ ឆ្នាំ​​២០១៥​ នេះ​យុវ​ជន​​ការ​ពារ​​ធន​ធាន​ធម្ម​​ជាតិ​​ បរិ​ស្ថាន​​ និង​ជា​សមា​ជិក​​របស់ចល​នា​​មា​តា​​ធម្ម​ជាតិ​​​ដែល​បាន​​ត្រូវ​​តុ​លា​ការ​​​សាលា​​ដំ​បូង​​ខេត្ត​កោះ​កុង​​ចាប់​​ខ្លួន​​​​ដាក់​ពន្ធ​នា​គារ​​កាល​ពី​ពេល​កន្លង​ទៅ​​មិន​បាន​ត្រូ​វ​ដោះ​លែង ​ខណៈ​ពេល​ដែលតុលាការបានបដិសេធការស្នើរសុំនៅក្រៅឃុំរបស់មេធាវីនៃជនត្រូវចោទទាំងបី។

យុវជនទាំងបី មានឈ្មោះ សាន់ ម៉ាឡា ទី​ ២ ឈ្មោះ ទ្រី សុវីគា ទី ៣ ឈ្មោះ ស៊ឹម សំណាង បានត្រូវអជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី ១៧ ខែ សីហាឆ្នាំ២០១៥ ឃុំអណ្តូងទឹក ស្រុកបទុមសាគរខេត្តកោះកុង ហើយបញ្ជូនទៅកាន់ពន្ធនាគារជាបន្ទាន់ ដោយពុំរងចាំមេធាវីរបស់សកម្មជនទាំងបីនោះទេ ។

ក្រសួងឧស្សាហកម្មរ៉ែនិងថាមពល បានចេញអជ្ញាប័ណ្ណអោយ ក្រុមហ៊ុន Direct Access Co.,Ltd និង ក្រុមហ៊ុន Intenational Reinbow Co.,Ltd .ធ្វើការវិនិយោគបូមខ្សាច់​នៅតំបន់ព្រែកអណ្តូងទឹក ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរខេត្តកោះកុង ។បណ្តាលអោយរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់ធនធានធម្មជាតិ បរិស្ថាន និង របរនេសាទរបស់សហគមន៍ ។

កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៥ កន្លងទៅ យុវជនចលនាមាតាធម្មជាតិ រួមជាមួយ និងសហគមន៍ បានធ្វើការតវ៉ាបណ្តេញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនទាំងពីប្រមាណជា ជាង ៣០ គ្រឿង  អោយចាកចេញពីសហគមន៍របស់ពួកគេ។

ក្រុមយុវជនចលនាមាតាធម្មជាតិ រួមជាមួយនិង និសិ្សតនៅតាមមហាវិទ្យាល័យមួយចំនួន និងធ្វើយុទ្ធនាការមួយក្នុងគោលបំណង ស្វែងរកការគាំទ្រពីយុវជនក៏ដូចជាប្រជាពលរដ្ឋ  ។ ដើម្បីស្នើរទៅ តុលាការសាលាដំបូងខេត្តកោះកុងលើកលែងការចោទប្រកាន់យុវជនទាំងបី តាមរយៈការ Like និង ចុះហត្ថលេខា​នៅលើគេហទំព័រ សម្លេងយុវជន ។ដោយគ្រាន់តែលោកអ្នកមានបណ្តាញពត៌មានសង្គម( Facebook )របស់ខ្លួន រួចចូលទៅកាន់គេហទំព័រ បំពេញទំរង់ដែលបានណែនាំ នោះជាការស្រេច ។  ជំហានដំបូងនៃការស្ទង់មតិនៃយុទ្ធនាការ អោយដោះលែងយុវជនទាំង៣ គឺចាប់ពីថ្ងៃទី ០៣​ខែ វិច្ឆិកា ២០១៥រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៥ ខាងមុខនេះ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

ចុច ESC ដើម្បីបិទ