ស្នើសុំអាជ្ញាធរមាឲ្យដំណោះស្រាយទៅលើកុមារដើរសុំទានតាមមាត់ទន្លេនៅកំពង់ចាម

ដែលសកម្ម
បានផ្សព្វផ្សាយ
ច្បាប់និងសង្គម

ប្រធានបទៈ ស្នើសុំអាជ្ញាធរមាឲ្យដំណោះស្រាយទៅលើកុមារដើរសុំទានតាមមាត់ទន្លេនៅកំពង់ចាម

នៅតាមមាត់ទន្លេមេគង្គទីរួមខេត្តកំពង់ចាមជាកន្លែងទេសចរណ៍ដ៏ស្រស់ស្អាតសម្រាប់​ ភ្ញៀវជាតិ និងអន្តរជាតិ មកលេងកំសាន្ត…។ ជារៀងរាល់ថ្ងៃ​ បើយើងធ្វើដំណើរតាមមាត់ទន្លេ​ យើងតែងតែឃើញមានកុមារមួយក្រុម បានដើរ

សុំទានជាលក្ខណក្រុម ពីម្នាក់ទៅម្នាក់ក្នុងការសុំទានពីភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ សកម្មភាពទាំងនេះបង្កឲ្យ មានបញ្ហាជាច្រើនដូចជាៈ

 

  • បង្កឲ្យគ្មានសណ្តាប់ធ្នាប់សាធារណៈ ៖ នៅពេលដែលកុមារដើរសុំទាននៅទីសារធារណ៍ វាបានធ្វើឲ្យកុមារងាយរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពេលពួកគាត់ជាកុមារតូចៗ ធ្វើដំណើរឆ្លងផ្លូវ។ម្យាំងទៀតបញ្ហានេះបង្កឲ្យភ្ញៀវទេសចេណ៍ជាតិនិងអន្តរជាតិមានការមិនសប្បាយចិត្ត និងមានការធុញទ្រាន់ពេលធ្វើដំណើរមកទេសចរណ៍ក្នុងទីរួមខេត្តកំពង់ចាម ជាហេតុធ្វើឲ្យមានការបាត់បង់ភ្ញៀវទេសចរណ៍។
  • គ្មានអនាគត មិនបានរៀនសូត្រជ្រៅជ្រះ ៖ យើងបានដឹងហើយ យុវជនជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ ប្រសិនបើកុមារកម្ពុជាមិនទទួលបានការអប់រំបានខ្ពង់ខ្ពស់ដោយរវល់តែដើរសុំទាន នោះវាប្រទេសកម្ពុជានឹងជួបផលវិបាកនៅពេលអនាគត។លើសពីនេះទៅទៀត នៅពេលពួកគាត់ធំទៅមិនអាចសុំទានទៀតបាន នោះពួកគាត់អាចនឹងបង្កបញ្ហាអសន្តិសុខសម្រាប់សង្គមកម្ពុជា។
  • បង្កឲ្យមានគំរូមិនល្អដល់កុមារដទៃទៀត៖ យើងបានដឹងហើយថារបរការសុំទានជារបរមួយដែលមានភាពងាយស្រួលក្នុងការធ្វើសម្រាប់គ្រប់មនុស្ស។ ដូចនេះនៅពេលដែលកុមារសុំទានមិនត្រូវបានការអប់រំណែនាំពីអ្នកពាក់ពាន់នោះ នៅថ្ងៃអនាគតអាចបង្កើតឲ្យមានកុមារសុំទានជាច្រើនទៀត ។

ដោយមើលឃើញបញ្ហានេះ យើងខ្ញុំជាយុវជនមួយក្រុមបានមូលមតិមួយធ្វើការស្នើសុំឲ្យ អាជ្ញាធរមូលដ្ឋានក៏ដូចប្រជាខ្មែរនៅក្រុងកំពង់ចាម ជួយធ្វើការណែនាំអប់រំកុមារព្រមទាំងឪពុកម្តាយកុមារទាំងនោះឲ្យកុមារឈប់ប្រកបបែបនេះតទៅទៀត។ លើកពីនេះ អ្នកពាក់ពន្ធ័សូមជួយរកការងារដែលកុមារអាចធ្វើបាន ដូចជាធ្វើវត្ថុអនុស្សាវរីយ៌ ឬសម្ភារៈផ្សេងៗសម្រាប់លក់ឲ្យអ្នកទេសចរណ៍ជាការប្រកបរបរសុំជាងទាន។

ជាចុងក្រោយក្រុមយើងខ្ញុំសូមសំណូមពរ ឲ្យអាជ្ញាធរមូលដ្ឋានជួយមានវិធានការដើម្បីកាត់បន្ថយកុមារសុំទាន ក៏ដូចជាឈានទៅបំបាត់កុមារសុំទានទាំងស្រុងនៅក្នុងទីរួមខេត្តកំពង់ចាមក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល។

 

 

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Press ESC to close