(អ្នកបើកបររថយន្តធំមិនគោរពច្បាប់ចរាចរណ៍)

ដែលសកម្ម
បានផ្សព្វផ្សាយ
  • ខែ​សីហា 8, 2020
  • (0)
គ្រោះថ្នាក់ចរាចរណ៍

ប្រមូលពត៌មាន៖

  ក្នុងរយៈពេលពេញ ១ឆ្នាំ២០១៩ មានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ចំនួន ១៩៨១នាក់ និងរងរបួសចំនួន ៦១៤១នាក់ ។ នេះបើយោងតាមរបាយការណ៍ ស្ដីពី គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ។

ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០ គ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើង ចំនួន១.៦១៩ លើក ក្នុងនោះបណ្ដាលឲ្យអ្នកស្លាប់ចំនួន៨១៩នាក់ និង របួសចំនួន២.៤៤៩នាក់។ នេះបើតាមរបាយការណ៍ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បង្ហាញនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។

របាយការណ៍បន្តថា ក្នុងនោះ អ្នកស្លាប់ច្រើនជាងគេ នៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់ ។

របាយការណ៍ដដែល រៀបរាប់ថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មកពីបើកបរលើសល្បឿនកំណត់៣៣% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្គាំ១៤% វ៉ាជែង១០% បត់១០% ស្រវឹង៦% កត្តាយានយន្ដ៤% និងងងុយ១%។

ផល់ប៉ះពាល់៖

ធ្វើអោយមានការ បាត់បង់ធនធានមនុស្ស​ បន្សល់ទុកនៅស្រ្តីមេម៉ាយ ជនពិការ ក្មេងកំព្រា សេដ្ឌកិច្ចគ្រួសារធ្លាក់ចុះ បាត់បង់ទ្រព្យសម្បត្តិសាធារណៈ។ ម្យ៉ាង​ទៀត​ ផល​ប៉ះ​ពាល់​ដល់​សង្គម​គឺ​បើ​ជន​រង​គ្រោះ​នោះ​ពិការ​ភាព​ ឬ​ស្លាប់​ ហើយ​អតីតភាព​របស់​គាត់​ជា​មនុស្ស​ម្នាក់​ ដែល​សមត្ថភាព​កាន់​តំណែង​ធំៗ​ក្នុង​អង្គ​ភាព​មួយ​ ឬ​ក្រុម​ហ៊ុន​មួយ​ គឺ​ធ្វើ​ឲ្យ​បាត់​បង់​ធន​ធាន​មនុស្ស​យ៉ាង​មហិមា​។ យ៉ាង​ណា​មិញ​ ក៏​ប៉ះ​ពាល់​ដល់​គ្រួសារ​ទៀត​ផង ប្រសិន​​ជនរង​គ្រោះ​នោះ ​ជា​អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​រកស៊ី​ចិញ្ចឹម​បីបាច់​ថែរ​ក្សា​ ក្នុង​គ្រួសារ​ទាំង​មូល​។​ តើ​ឲ្យ​ពួក​គេ​ទៅ​រំពឹង​អ្នក​ណា​?​ ហេតុ​ដូច្នេះ​ហើយ ​​រាជ​រដ្ឋាភិបាល គួរ​សិក្សា​ស្រាវ​ជ្រាវ​ឲ្យ​បាន​ស៊ី​ជម្រៅ​ ទៅ​លើ​ផល​វិបាក​ចំពោះ​សង្គម​ និង​គ្រួសារ​ដែល​មាន​ជន​រង​គ្រោះ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​ដើម្បី​រៀបចំ​ផែន​ការ​ជាក់​លាក់​ សម្រាប់​អនុវត្ត​យុទ្ធសាស្រ្ត ​និង​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​នេះ​ ហើយ​សូម​អ្នក​បើកបរ ក៏​ដូច​អ្នក​ជិះ​រថយន្ត​ ឬ​ម៉ូតូ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ គឺ​ត្រូវ​ពាក់​ខ្សែ​ក្រវាត់ ឬ​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​ពេល​វេលា ដូច​ជិះ​យន្ត​ហោះ​ផង​ដែរ​ សូម​កុំ​ពាក់​ខ្សែ​ក្រវាត់ ឬ​ពាក់​មួក​សុវត្ថិ​ភាព​ដោយ​សារ​តែ​ខ្លាច​ប៉ូលិស​៕​

អ្នកដោះស្រាយ៖

មន្រ្ដីនគរបាលចរាចរណ៍ អាជ្ញាធរ រាជរដ្ឋាភិបាល​ ស្ថាប័នរដ្ឋ និង ឯកជន ព្រមទាំងប្រជាពលរដ្ឋខ្លួនឯង និងអ្នកផ្ដល់ព័ត៌មានអំពីច្បាប់ចរាចរណ៍។

សំណូមពរ៖

សុំឱ្យរាជរដ្ឋាភិបាលអនុវត្តន៍ច្បាប់ឱ្យមានប្រសិទ្ធិភាព និងសមស្របតាមសម័យកូវីត១៩នេះ។

  • ដោយដឹងថាប្រជាពលរដ្ឋមានសេដ្ឋកិច្ចធ្លាក់ចុះ។ សូមធ្វើការផាកពិន័យក្នុងតម្លៃសមស្រប។
  • សូមឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ និង​ចេះយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកក្នុងការធ្វើដំណើរ។

 

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

ចុច ESC ដើម្បីបិទ