ប្រមូលពត៌មាន៖
ក្នុងរយៈពេលពេញ ១ឆ្នាំ២០១៩ មានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ចំនួន ១៩៨១នាក់ និងរងរបួសចំនួន ៦១៤១នាក់ ។ នេះបើយោងតាមរបាយការណ៍ ស្ដីពី គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ។
ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០ គ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើង ចំនួន១.៦១៩ លើក ក្នុងនោះបណ្ដាលឲ្យអ្នកស្លាប់ចំនួន៨១៩នាក់ និង របួសចំនួន២.៤៤៩នាក់។ នេះបើតាមរបាយការណ៍ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បង្ហាញនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។
របាយការណ៍បន្តថា ក្នុងនោះ អ្នកស្លាប់ច្រើនជាងគេ នៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់ ។
របាយការណ៍ដដែល រៀបរាប់ថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មកពីបើកបរលើសល្បឿនកំណត់៣៣% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្គាំ១៤% វ៉ាជែង១០% បត់១០% ស្រវឹង៦% កត្តាយានយន្ដ៤% និងងងុយ១%។
ផល់ប៉ះពាល់៖
ធ្វើអោយមានការ បាត់បង់ធនធានមនុស្ស បន្សល់ទុកនៅស្រ្តីមេម៉ាយ ជនពិការ ក្មេងកំព្រា សេដ្ឌកិច្ចគ្រួសារធ្លាក់ចុះ បាត់បង់ទ្រព្យសម្បត្តិសាធារណៈ។ ម្យ៉ាងទៀត ផលប៉ះពាល់ដល់សង្គមគឺបើជនរងគ្រោះនោះពិការភាព ឬស្លាប់ ហើយអតីតភាពរបស់គាត់ជាមនុស្សម្នាក់ ដែលសមត្ថភាពកាន់តំណែងធំៗក្នុងអង្គភាពមួយ ឬក្រុមហ៊ុនមួយ គឺធ្វើឲ្យបាត់បង់ធនធានមនុស្សយ៉ាងមហិមា។ យ៉ាងណាមិញ ក៏ប៉ះពាល់ដល់គ្រួសារទៀតផង ប្រសិនជនរងគ្រោះនោះ ជាអ្នកមានការទទួលខុសត្រូវខ្ពស់រកស៊ីចិញ្ចឹមបីបាច់ថែរក្សា ក្នុងគ្រួសារទាំងមូល។ តើឲ្យពួកគេទៅរំពឹងអ្នកណា? ហេតុដូច្នេះហើយ រាជរដ្ឋាភិបាល គួរសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅ ទៅលើផលវិបាកចំពោះសង្គម និងគ្រួសារដែលមានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ ដើម្បីរៀបចំផែនការជាក់លាក់ សម្រាប់អនុវត្តយុទ្ធសាស្រ្ត និងដំណោះស្រាយចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ហើយសូមអ្នកបើកបរ ក៏ដូចអ្នកជិះរថយន្ត ឬម៉ូតូឲ្យមានការប្រុងប្រយ័ត្នខ្ពស់ គឺត្រូវពាក់ខ្សែក្រវាត់ ឬពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ពេលវេលា ដូចជិះយន្តហោះផងដែរ សូមកុំពាក់ខ្សែក្រវាត់ ឬពាក់មួកសុវត្ថិភាពដោយសារតែខ្លាចប៉ូលិស៕
អ្នកដោះស្រាយ៖
មន្រ្ដីនគរបាលចរាចរណ៍ អាជ្ញាធរ រាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ និង ឯកជន ព្រមទាំងប្រជាពលរដ្ឋខ្លួនឯង និងអ្នកផ្ដល់ព័ត៌មានអំពីច្បាប់ចរាចរណ៍។
សំណូមពរ៖
សុំឱ្យរាជរដ្ឋាភិបាលអនុវត្តន៍ច្បាប់ឱ្យមានប្រសិទ្ធិភាព និងសមស្របតាមសម័យកូវីត១៩នេះ។
- ដោយដឹងថាប្រជាពលរដ្ឋមានសេដ្ឋកិច្ចធ្លាក់ចុះ។ សូមធ្វើការផាកពិន័យក្នុងតម្លៃសមស្រប។
- សូមឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ និងចេះយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកក្នុងការធ្វើដំណើរ។
ឆ្លើយតប