ដង្ហើមរបស់ព្រៃឡង់

ដែលសកម្ម
បានផ្សព្វផ្សាយ
បរិស្ថាន

ព្រៃឡង់ គឺជាតំបន់ព្រៃឈើដ៏ធំមួយដែលជាប់ចំណាត់ថ្នាក់លេខប្រាំបី នៅតំបន់អាស៊ី  ដែល​លាតសន្ធឹងប្រមាណជាងប្រាំពាន់គីឡូម៉ែត្រការេដែលជាប់ព្រំប្រទល់ខេត្តចំនួនបួន រួមមានខេត្តដូចជា ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្ត ក្រចេះ និងខេត្តកំពង់ធំ ជាមួយគ្នានោះដែល ព្រៃឡង់បានផ្តល់ជម្រកដល់អម្បូរសត្វជាង៤០០ប្រភេទ ដែលក្នុងនោះមានប្រភេទសត្វ និងរុក្ខជាតិដែលជិតផុតពូជមាន១៧ ប្រភេទ។ ព្រៃឡង់ក៏ជាជម្រកដល់ជីវៈចម្រុះដ៏សម្បូរបែប និងផ្តល់ជាប្រព័ន្ធអេកូឡូស៊ីជាច្រើន ដែលមានតម្លៃខាងអេកូឡូស៊ី  វប្បធម៏ និងសេដ្ឋកិច្ច ។

ព្រៃឡង់ មានន័យថា ព្រៃរបស់យើងទាំងអស់គ្នា ដែលមានជនជាតិដើមភាគតិច គួយកំពុងរស់នៅនៅក្នុងទីនោះ។ ជំនឿប្រជាជនមានចំនួនប្រមាណជា២៥០០០០ នាក់ ស្មើនឹង៣៤០ ភូមិ។​

តាមការស្រាវជាវទឹកប្រាក់ចំនួន US$1,256,737,230 (មួយពាន់ពីររយហាសិបប្រាំមួយលាន និងប្រាំពីរសែន បីម៉ឺនប្រាំពីរពាន់ ពីររយសាមសិប ដុល្លារសហរដ្ឋ) ត្រូវបានរកឃើញ ពីការបូកសរុបដោយត្រួសៗនូវទំហំទឹកប្រាក់ដែលក្រុមហ៊ុនទ្រី ភាព បានវិនិយោគ និងផ្សព្វផ្សាយ កន្លងមក។ ហើយវាក៏មិនអាចប្រកែកបានឡើយ នូវអ្វីដែលឈ្មួញឈើជាន់ខ្ពស់ដ៏មានឥទ្ធិពលម្នាក់ដែលធ្លាប់ និងកំពុងបន្តរកស៊ីឈើឆ្លងដែន ខ្នាតយក្សលំដាប់អន្តរជាតិមួយនេះ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល ហើយបានរីកចំរើន រហូតដឹកនាំក្រុមហ៊ុន ចំនួន ២១ ធំៗ ជាបន្តទៀត ដែលបានចុះបញ្ជី និងបង្ហាញជាសាធារណៈ។  ទ្រី ភាព ក៏ទទួលបានដីសម្បទានសេដ្ឋកិច្ច និងដីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ពីរដ្ឋាភិបាលចំនួន ១៤ ក្រុមហ៊ុន មានផ្ទៃដីសរុប ចំនួន 68,088 ហិកតា ក្នុងនោះក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន២នៅកន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យ ត្រូវបានក្រុមហ៊ុនប្រគល់ជូនរដ្ឋវិញ ដែលមានទំហំជិត២០០០០ហិកតា ដោយក្រុមហ៊ុននេះ បានប្រមូលឈើ រួចរាល់ជាស្ថាពរ និងបានដាំដើមទិព្វ (ព្រោះមនុស្សមើលមិនឃើញ) ក្រុមហ៊ុនទាំងនោះមានៈ

1-M D S HENG HE INVESTMENT CO., LTD., 2-M D S THMORDA S E Z CO., LTD.

3-M. D. S. IMPORT EXPORT CO., LTD.  4-M.D.S GROUP CO., LTD.

5-M.D.S IMPORT EXPORT CO., LTD.  6-PAPA PETROLEUM CO., LTD.                                                   7-TP LUCKY CHAIN HOLDING CO., LTD.  8-TRY PALACE RESORT & SPA CO., LTD.

9-TRY PHEAP APHIWATH CO., LTD. 10-TRY PHEAP DRY PORT CO., LTD.

11-TRY PHEAP ENGINEERING & CONSTRUCTION CO., LTD. 12-TRY PHEAP GROUP CO., LTD.

13-TRY PHEAP IMPORT EXPORT CO., LTD.  14-TRY PHEAP OYADAV S E Z CO., LTD.                                               15-TRY PHEAP RONGQING MANUFACTURE CO., LTD. 16-TRY PHEAP TRAVEL & TOURS CO., LTD.

17-TRY PHEAP GRAND ROYAL (CAMBODIA) CO., LTD. 18-TRY PHEAP PROPERTY CO., LTD.                               19-GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD. គ្រប់គ្រងដោយ កូនប្រុស        ឈ្មោះ ទ្រី ដាលុច 20-LALUNE OJ TRADING CO., LTD. គ្រប់គ្រងដោយ កូនស្រីឈ្មោះ ទ្រី ដាលីន និងក្រុមហ៊ុន  21-TRY PHEAP LI CHUNBAO CO., LTD. គ្រប់គ្រងដោយ កូនប្រុស។

Ltd រោងចក្រអារឈើដ៏ធំមួយឈ្មោះថា M-1 និងរោងចក្រអារឈើមួយទៀតឈ្មោះ M-2 រោងចក្រទាំងពីរនេះបានបិទទ្វារ និងដុតកាកសំណល់ដើម្បី បំបិទភស្តុតាង នាខែមេសា ២០១៩ បន្ទាប់ពីលេចលឺសូរដំណឹងថា មានការកាប់ និងដឹកជញ្ជូនឈើ ខ្នាតយក្ស កាលពីចុងឆ្នាំ២០១៨ រហូតមក។

អាស្រ័យហេតុនេះបានជាក្រុមយុវជនយើងយល់ថា ដង្ហើមនៃព្រៃឡង់កំពុងតែជួបនូវក្តី វិនាស ព្រមទាំងបង្កើតយុទ្ធនាការណ៏ស្វែងរកការគាំទ្រពីសំណាក់ប្រជាជន ជាពិសេសយុវជន ផ្តល់នូវការគាំទ្រ ស្នើរឲ្យរដ្ឋាភិបាលបង្ហាញសុឆន្ទៈក្នុងការការពារដាច់ខាតនូវអនគតព្រៃឡង់ ។ ដូចនេះក្រុមយុវជននៃយើងសូមសំណូមពរដល់រដ្ឋាភិបាលដូចតទៅ៖

  • ត្រូតពិនិត្យឡើងវិញនូវអជ្ញាប័ណ្ណរបស់ក្រុមហ៊ុន
  • ត្រួតពិនិត្យ និងចាត់វិធានការចំពោះលំហូរនៃការនាំចេញឈើ
  • លើកទឹកចិត្តដល់សមាគមន៏ព្រៃឈើ
  • សហការណ៏ជាមួយក្រសួងអប់រំ ផ្ដល់ឱកាសឱ្យក្រុមនិស្សិត និងសិស្សានុសិស្សចុះសិក្សាស្រាវជ្រាវ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

ចុច ESC ដើម្បីបិទ