ចូលរួមព្យាបាលដំបៅទីក្រុងដោយគ្មានប្លាស្ទិច

ដែលសកម្ម
បានផ្សព្វផ្សាយ
ការអប់រំ
បរិស្ថាន
សុខភាព
ទីសាធារណៈ

ប្រទេសកម្ពុជាយើងសព្វថ្ងៃក៏កំពុងជួបបញ្ហា សំរាម សំណល់រឹង និងបរិស្ថាននៅទីប្រជុំជន ទីជនបទ និងតាមទីក្រុងយ៉ាងសំបូរបែប ជាពិសេសគឺថង់ប្លាស្ទិកដែជាបញ្ហាធំបំផុត ក្នុងចំណោមបញ្ហានានាផ្សេងទៀត ពីព្រោះថាកំណើតនៃការប្រើប្រាស់ពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើង ហើយបញ្ហាប្លាស្ទិកនេះទៀតសោត បានបង្កជាបញ្ហាប្រឈមមួយ ទៅដល់សង្គមកម្ពុជា ព្រោះថាប្លាស្ទិកបានធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថានក្នុងក្រុង ទីសាធារណៈ ក្នុងប្រភពទឹក ភ្ញៀវទេសចរណ៍ និងសុខាមាលភាពរបស់ប្រជាពលរដ្ឋទាំងមូល  ។

បច្ចុប្បន្នប្រជាជនបានប្រើប្រាស់នូវថង់ប្លាស្ទិចជាច្រើនក្នុងមួយថ្ងៃៗ ជាពិ​សេសគឺ នៅតាមទីក្រុង ឬនៅតាមទីប្រជុំជន​ដែមានមនុស្សរស់នៅច្រើន។ ហើយនៅកន្លែងខ្លះក៏បានទុកដាក់​បានសមរម្យទៅ ចំណែកកន្លែងខ្លះទៀតក៏បោះចោលពាសវាលពាសកាល ជាក់ស្តែងដូចជានៅតាមទីសា​ធារណៈ។

ដោយមើលឃើញនូវទិដ្ឋភាពបែប​នេះហើយទើបយើងទាំងអស់គ្នាក្នុងនាមជាយុវជន ត្រូវតែ​នាំគ្នាជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចទាំងអស់គ្នា។

នៅក្នងសៀវភៅ “ផែនការអភិវឌ្ឍន៍ទីក្រុងនិរន្ដភាព សម្រាប់រាជធានីភ្នំពេញ ២០១៨-២០៣០” បានលើកឡើងពីការកាត់បន្ថយការប្រើប្រាស់ប្លា​ស្ទិច ដោយអនុវត្តន៍នូវគោលការ ៤R៖ កាត់បន្ថយ (reduce) ប្រើប្រាស់ឡើងវិញ (reuse) ជួសជុល (repair) កែច្នៃឡើងវិញ (recycle) ។

 

ក្នុងការកាត់បន្ថយប្លាស្ទិច ដោយការមកប្រើរបស់ដែលអាចយកមកប្រើបានច្រើនដង និងបានយូរ មានដូចជាប្រើប្រាស់ប្រអប់ ឬវត្ថុជំនួសថង់ប្លាស្ទិកដើម្បីវេចខ្ចប់អាហារ ទិញសម្ភារៈ នានាដោយប្រើកន្ត្រក ចានស្រាក់ កាត់បន្ថយការទិញកាហ្វេ ឬភេសជ្ជៈដោយដាក់កែវប្លាស្ទិច ងាកមកដាក់ កែវដែលធ្វើពីដែកអ៊ីណុក និងបំពង់បឺតដែលធ្វើឡើងពីក្រដាស់ ឬ បំពង់ឬស្សី។ កត្តាទាំងអស់នេះហើយដែលអាចឲ្យយើងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

ទីក្រុងស្អាត បរិស្ថានល្អ ផ្តើមចេញពីពួកយើងទាំងអស់គ្នា។

Comments (2)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Press ESC to close