ស្នើសុំផ្អាក ឬបិទកសិដ្ឋានចិញ្ចឹមមាន់ នៅឃុំស្គុះ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ

ដែលសកម្ម
បានផ្សព្វផ្សាយ
បរិស្ថាន

ក្រោយ​ពីការ​សាង​សង់​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយនេះ​ដែល​មាន​ទី​តាំង​ជិត​វត្ត​ចំប៉ាទេព នៅ​ក្នុង​ឃុំស្គុះ ស្រុក​សំ​រោង​ទង ខេត្ដ​កំពង់​ស្ពឺ នេះ​មិន​បាន​យូ​ប៉ុន្មាន​ផង ហាក់​មាន​ខ្លិន​មិន​ល្អ និង​រុយ​ច្រើន ចេញ​ពីទី​នោះ​ដែល​បាន​ធ្វើអោយ​រំខាន​យ៉ាង​ខ្លាំង​ដល់​ការ​រស់​នៅ​របស់​នៅ ជាពិសេស​ប៉ះពាល់​សុខ​ភាព​ពល​រដ្ឋ​យ៉ាង​ខ្លាំង។ ជាពិ​សេស​ពេល​ទទួល​ទាន​អាហារ​ម្តងៗ​ គឺ​ត្រូវ​ចង​មុង ហើយ​យើង​ត្រូវ​ហូប​ក្នុង​មុង បើ​មិន​ដូច​នេះ​ទេ​គឺ​មិន​អាច​ហូប​បាន​នោះទេ ព្រោះរុយ​វា​មាន​ចំនួន​ច្រើន​ស្រេក​ស្កាស​ពាស​ពេញ​ភូមិ។ ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅទៅនេះ​ជាច្រើន​រយ​គ្រួសារ​កំពុង​តែ​ប្រឈម​និង​បញ្ហាសុខ​ភាព​ខ្លាំង​មែន​ទែន ហើយ​ក៏​ពិបាក​នៅ​ក្នុង​ការ​រស់​នៅផង​ដែរ ដោយ​សារ​តែ​មាន​រុយ​ច្រើន​ពេក។ ដូច​នេះ​សូម​សំណូម​ពរ​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន ជាពិសេស​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​សូម​មេត្តា​ពិនិត្យ និង​ចាត់វិធាន​ការដោះស្រាយ​ពីបញ្ហា​នេះ​ចូន​ប្រជាពល​រដ្ឋ ដើម្បី​អៅយ​ពួកគាត់​បាន​រស់​នៅដោយ​សុខ​ស្រួង​ផងចុះ។

Comments (2)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

ចុច ESC ដើម្បីបិទ