ចង់​ឃើញ​មាន​ការ​ជួស​ជុល​ផ្លូវ​លំមួយ​ខ្សែរ​នៅមុខ​ក្រសួង​មុខ​ងារ​សារ​ធារណៈ​ដែល​កំពុង​រង​ការ​ខូច​ខាត​ខ្លាំង

ដែលសកម្ម
បានផ្សព្វផ្សាយ
ទីសាធារណៈ

បើគិតមកត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ឃើញថា នៅមិនទាន់មានការជួសជុលនៅឡើយទេ ដោយទុកអោយផ្លូវនេះបន្តខូចខាតថែមទៀតកាន់តែខ្លាំងឡើងៗ និងកាន់តែពិបាកធ្វើដំណើរខ្លាំងមែនទែន ជាពិសេសគឺមន្ត្រីរាជការ នៃក្រសួងមុខងារសារធារណៈនេះតែម្តង ថាតើពួកគាត់ត្រូវចេញចូលធ្វើការ យ៉ាងម៉េបើផ្លូវចូលកន្លែងធ្វើការរបស់ពួកគាត់គឺខូចខាត់ មានគន្លុកធំចំពីមុខក្លោងទ្វាតែម្តង។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលរស់នៅជិតនេះ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែរនេះ បានរៀបរាប់ថាផ្លូវនេះ មានសភាពខូចខាតជាច្រើនខែមកហើយ តែមិនសូវជាមានសភាពខ្លាំងនោះទេ តែទើបតែមួយរយៈចុងក្រោយនេះ ដោយសារតែចំរដូវវស្សា មានភ្លៀងធ្លាក់ខ្លាំង ទើបធ្វើអោយផ្លូវនេះកាន់តែមនាសភាពខូចខាតខ្លាំងដូចពេលនេះ។

ជាសំណូមពរពីប្រជាជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវនេះ សូមអោយអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយ និងជួយជួសជុលផ្លូវនេះតាមលទ្ធភាព អោយបានឆាប់ផងដើម្បីអោយ ប្រជាពលរដ្ឋអាចធ្វើដំណើរបានងាយស្រូលជាងនេះ និងជាពិសេសដើម្បីអោយមានសោភ័ណ្ឌភាពស្រស់ស្អាត ខាងមុខក្រសួងស្ថាប័នរដ្ឋផងដែរ អោយសាកសមជាកន្លែងផ្តល់សេវាកម្មសាធារណៈជូនពលរដ្ឋផងដែរ។

20150928_073455

20150928_073511

20150928_073547

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

ចុច ESC ដើម្បីបិទ