ក្រោយពីការសាងសង់កសិដ្ឋានចិញ្ចឹមមាន់មួយនេះដែលមានទីតាំងជិតវត្តចំប៉ាទេព នៅក្នុងឃុំស្គុះ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ នេះមិនបានយូប៉ុន្មានផង ហាក់មានខ្លិនមិនល្អ និងរុយច្រើន ចេញពីទីនោះដែលបានធ្វើអោយរំខានយ៉ាងខ្លាំងដល់ការរស់នៅរបស់នៅ ជាពិសេសប៉ះពាល់សុខភាពពលរដ្ឋយ៉ាងខ្លាំង។ ជាពិសេសពេលទទួលទានអាហារម្តងៗ គឺត្រូវចងមុង ហើយយើងត្រូវហូបក្នុងមុង បើមិនដូចនេះទេគឺមិនអាចហូបបាននោះទេ ព្រោះរុយវាមានចំនួនច្រើនស្រេកស្កាសពាសពេញភូមិ។ ប្រជាពលរដ្ឋដែលរស់នៅទៅនេះជាច្រើនរយគ្រួសារកំពុងតែប្រឈមនិងបញ្ហាសុខភាពខ្លាំងមែនទែន ហើយក៏ពិបាកនៅក្នុងការរស់នៅផងដែរ ដោយសារតែមានរុយច្រើនពេក។ ដូចនេះសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសក្រសួងមន្ទីរពាក់ព័ន្ធសូមមេត្តាពិនិត្យ និងចាត់វិធានការដោះស្រាយពីបញ្ហានេះចូនប្រជាពលរដ្ឋ ដើម្បីអៅយពួកគាត់បានរស់នៅដោយសុខស្រួងផងចុះ។
ស្នើសុំផ្អាក ឬបិទកសិដ្ឋានចិញ្ចឹមមាន់ នៅឃុំស្គុះ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ
ដែលសកម្ម
បានផ្សព្វផ្សាយ
បរិស្ថាន
Comments (2)
Yvkhmer Campaignsays:
ខែសីហា 25, 2015 at 2:26 ព្រឹកសួរស្តី អ្នកកាន់យុទ្ធនាការ ខ្ញុំចង់ដឹងថា តើមកដល់ថ្ងៃនេះ រឿងនេះយ៉ាងម៉េចហើយ? សូមជួយធ្វើបច្ចុប្បន្នភាពយុទ្ធការនេះផង។
Bunrithsays:
ខែសីហា 27, 2015 at 8:46 ព្រឹកWhat are u going to do after reaching the milestone?