បញ្ហាចំណាកស្រុករបស់ប្រជាជនកម្ពុជា

ដែលសកម្ម
បានផ្សព្វផ្សាយ
ការអប់រំ
សិទ្ធិមនុស្ស
ការងារ

ដោយសារ​លំហូរ​ឆ្លងដែន​របស់​ពលរដ្ឋ​ចំណាកស្រុក​កើនឡើង​យ៉ាង​ឆាប់​រហ័ស ​ចាប់​តាំង​ពី​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) នៅ​ឆ្នាំ​ ២០១៥ ​មក​នោះ​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​មួយ​ចំនួន​អះអាង​ថា​ការ​ផ្លាស់ប្តូរ​នេះ​មាន​ផលប៉ះពាល់​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​លើ​ប្រទេស​កម្ពុជា​តាមរយៈ​ការ​កាត់បន្ថយ​អត្រា​គ្មាន​ការងារ​ធ្វើ​ស្រប​ពេល​ដែល​បង្ហាញ​តម្រូវការ​នៃ​ការ​ការពារ​សិទ្ធិ​ពលករ​កាន់តែ​ខ្លាំង​។

ក្នុង​វេទិកា​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សន្និបាត​បញ្ញវន្ត​ពិភពលោក នាទី​ក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ​ក្រុម​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​ពលកម្ម​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង ​ពី​ការ​ចុះ​ហត្ថលេខា​នាពេល​ថ្មីៗ​នេះ​ទៅ​លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការ​ការពារ និង​លើក​កម្ពស់​សិទ្ធិ​របស់​ពលករ​ចំណាកស្រុក​ពោល​គឺជា​កិច្ចព្រមព្រៀង​មួយ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ចំនួន ១០ នៅ​តំបន់​អាស៊ាន​កាលពី​សប្តាហ៍​មុន​។

កិច្ចព្រមព្រៀង​នេះ​ មាន​បំណង​ធានា​ថា​ ការ​ការពារ​កាន់តែ​ខ្លាំង​ត្រូវ​បាន​អនុម័ត​ដោយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ ដើម្បី​ការពារ​ពលករ​បរទេស​។

លោក ហុង ជឿន អគ្គនាយក​ទីភ្នាក់ងារ​ការងារ​ជាតិ​ (NEA) មាន​ប្រសាសន៍​ថា លោក​គាំទ្រ​កិច្ចព្រមព្រៀង​របស់ AEC ថ្មី​នេះ​តែ​លោក​បាន​បន្ត​ឲ្យ​ដឹង​ថា​នេះ​គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ក្នុង​ការ​បញ្ឈប់​ការ​រំលោភ​បំពាន​ជាច្រើន​ដែល​កម្មករ​ចំណាកស្រុក​ជាច្រើន​ប្រឈម​ប៉ុណ្ណោះ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​កិច្ចព្រមព្រៀង​នេះ​គឺជា​វិធីសាស្ត្រ​បត់បែន​មួយ ដែល​ការពារ​ពលករ​ចំណាកស្រុក​»​។ «​យើង​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​»​។

លោក សុខ ឡោ ដៃគូ​ពាណិជ្ជកម្ម​ប្រចាំ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ច្បាប់ Sok Xing and Hwang បាន​លើក​ឡើង​ទាំង​ពី​សារៈសំខាន់​នៃ​ការ​បង្កើត និង​បញ្ហា​លំបាក​នៃ​ការ​អនុវត្ត​ច្បាប់​ស្តីពី​សិទ្ធិ​ពលករ​ចំណាកស្រុក​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «​តាម​ទិដ្ឋភាព​ច្បាប់ វា​មាន​ភាព​ស្មុគស្មាញ​។ ការងារ​ចំណាក​ស្រុក​មាន​រឿង​អសោច​យូរ​មក​ហើយ​ដោយសារ​កម្មករ​ទាំង​នោះ​​តែងតែ​ប្រឈម​នឹង​ការ​រំលោភ​បំពាន​»​។

លោក​បាន​បន្ត​ថា​៖ «​កម្មករ​ជាច្រើន​មិន​អាច​រក្សា​ទុក​លិខិត​ឆ្លងដែន​របស់​ខ្លួន​បាន​ពុំ​មាន​លទ្ធភាព​ទទួល​បាន​កម្មវិធី​សុខុមាលភាព​សង្គម​ថ្នាក់​មូលដ្ឋាន ឬ​ថ្នាក់ជាតិ​ហើយ​អាច​នឹង​មិន​មាន​លទ្ធភាព​សូម្បីតែ​ការ​ផ្លាស់​ទីកន្លែង​ផង​ដែរ​»​។

លោក​បន្ត​ថា​៖ «​បញ្ហា​ជាច្រើន​ត្រូវការ​ច្បាប់ (​ដើម្បី​អនុវត្ត​) ដោយ​ប្រទេស​ទាំងអស់​»​។

លោក​បាន​បន្ថែម​ថា​ការ​រៀបចំ​ឯកសារ និង​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​កម្មករ​ចំណាកស្រុក​គឺជា​កត្តា​ចាំបាច់​ដើម្បី​បញ្ចប់​ការ​រំលោភបំពាន​ទាំង​នោះ​។ តែ​លោក​បាន​ថ្លែង​ថា​ក្នុង​រយៈពេល​ខ្លី​សំខាន់​ដូច​ទៅ​នឹង​ការ​ការពារ​កម្មករ​ចំណាកស្រុក​ឆ្លង​ដែន​នោះ​ភាព​ប្រសើរ​បំផុត​សម្រាប់​កម្មករ​កម្ពុជា​នោះ​គឺ​ការ​បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​យល់​ថា​ក្នុង​រយៈពេល​វែង កម្មករ​ចំណាកស្រុក គឺជា​រឿង​ល្អ​ដោយសារ​វា​នឹង​ជួយ​កាត់​បន្ថយ​ភាពក្រីក្រ​»​។

លោក​បន្ថែម​ថា​៖ «​តែ​យើង​មិន​សង្ឃឹម​ឲ្យ​មូលធន​បរទេស​មក​ជំរុញ​សេដ្ឋកិច្ច​របស់​យើង​នោះ​ទេ​។ វិនិយោគិន​តែងតែ​មក​ដោយសារ​កម្លាំង​ពលកម្ម​មាន​តម្លៃ​ថោក ដូច្នេះ​យើង​ត្រូវការ​ឲ្យ​កម្មករ​របស់​យើង​នៅ​ទី​នេះ​»​។

លោក ហ៊ីង វុត្ថា ប្រធាន​អង្គភាព​សេដ្ឋកិច្ច​ប្រចាំ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) បាន​បញ្ជាក់​ថា​ខណៈ​ពលករ​កម្ពុជា​ជា​ញឹកញាប់​ធ្វើ​ចំណាកស្រុក​ស្វែងរក​ការងារ​ដែល​មាន​ប្រាក់​ឈ្នួល​កាន់តែ​ខ្ពស់​នោះ លោក​បញ្ជាក់​ពី​ការពិត​ដែល​ថា​កម្មករ​ជាច្រើន​នៅ​តែ​មិន​អាច​គេច​ផុត​ពី​វដ្ត​ក្រីក្រ​បាន​។

លោក​ថ្លែង​បន្ត​ថា​៖ «​ផលប៉ះពាល់​នៃ​កម្មករ​ចំណាកស្រុក​ពី​តាម​បណ្តា​ខេត្ត​នានា​មាន​ភាព​ចម្រុះ​។ ក្នុង​ករណី​ជាច្រើន​កម្មករ​ចំណាកស្រុក​កម្ពុជា​មាន​អាហារ​ហូបចុក និង​ផ្ទះ​ស្នាក់នៅ​ប្រសើរ​។ តែ​ជា​ញឹកញាប់​កូនៗ​របស់​ពួកគេ​មិន​បាន​ចូល​សាលា​»៕

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Press ESC to close