យុទ្ធការស្នើអោយពន្លឿនការអនុវត្តន៍ច្បាប់ស្តីពីគ្រឿងស្រវឹង នៅក្នុងប្រទេសកម្ពុជា

ដែលសកម្ម
បានផ្សព្វផ្សាយ
ការអប់រំ
ទីសាធារណៈ
ច្បាប់និងសង្គម
គ្រោះថ្នាក់ចរាចរណ៍

ដោយមើលឃើញថា បញ្ហាគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រឿងស្រវឹងកាន់តែមានចំនួនច្រើនគួរអោយកត់សំគាល់ ហើយបង្កអោយមានការបាត់បង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ធនធានមនុស្ស និងបង្កើតអោយមានអសីលធម៍ក្នុងសង្គម ។ល។ បច្ចុប្បន្នការផ្សព្វផ្សាយអំពី គ្រឿងស្រវឹងហាក់ដូចជាមានភាពទូលំទូលាយ និងមិនមានការរឹតបន្តឹងទៅលើការផ្សព្វផ្សាយគ្រប់រូបភាពហេតុនេះយើងជាក្រុមយុវជន សម្រេចចិត្តបង្កើតយុទ្ធនាការនេះឡើងដើម្បីអោយសំលេងនៃការព្រួយបារម្ភកាន់តែមានឥទ្ធិពលទៅលើក្រសួងសមី​​ ដើម្បីអោយពួកគាត់ធ្វើការដោះស្រាយទៅលើបញ្ហានេះបានទាន់ពេលវេលា។​

យើងមានការព្រួយបារម្ភថា បើការដោះស្រាយនេះ​នៅតែពន្យារពេល រឺមិនត្រូវបានយកចិត្តទុកដាក់ វាអាចបង្ករអោយមានបញ្ហាកាន់តែធ្ងន់ធ្ងរជាងមុន។​ យើងនៅតែ មានការគិតជាវិជ្ជមានថា យុទ្ឋនាការមួយនេះនឹងត្រូវបានអាជ្ញាធរគិតគូរឡើងវិញ។

ហើយយើងក៏បានដឹងដែរថាកម្ពុជាក៏មានសេចក្តីព្រៀងច្បាប់ស្តីពីការគ្រប់គ្រង និងចរាចរណ៍គ្រឿងស្រវឹងផងដែរ ហើយក្រុមយុវជនក៏ចង់ស្នើរអោយពន្លឿនការអនុម័តច្បាប់ស្តីពីគ្រឿងស្រវឹងនោះដែរ។

ដោយមានការស្រាវជ្រាវអស់រយៈពេលពីសប្តាហ៍កន្លងទៅក្រុមពួកយើងក៏ទទួលបាននូវឯកសារមួយចំនួនពីគ្រឿងស្រវឹង និងផលប៉ះពាល់មួយចំនួនផងដែរ។

ដោនឡូតឯកសារស្រាវជ្រាវស្តីពីគ្រឿងស្រវឹង៖

  1. Alcohol-Industry-interference-index
  2. Countering-alcohol-industry-interference
  3. Global-and-regional-update-on-harmful-use-of-alcohol
  4. SAFER-Enforce-bans-on-alcohol-marketing-Thailand-experience
  5. SAFER-Enforce-bans-on-alcohol-marketing
  6. SAFER-Raise-prices-on-alcohol
  7. SAFER-Strengthen-restrictions-on-alcohol-availability

សូមចូលរួមគាំទ្រយុទ្ធនាការនេះទាំងអស់គ្នា សម្លេងគាំទ្ររបស់អ្នកទាំងអស់គ្នាគឺជាការទទួលខុសត្រូវចំពោះសង្គមជាតិយេីងទាំងមូល

សូមទស្សនាវីដេអូស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹង៖

 

 

 

Comments (4)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Press ESC to close