បច្ចុប្បន្នកំណើនអ្នកធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញមានការកើនឡើងជារាងរាល់ថ្ងៃ។ ជាក់ស្តែងនៅលើដងវិថីនានាក្នុងទីក្រុង មានយានជំនិះគ្រប់ប្រភទកំពុងធ្វើចរាចរណ៍យ៉ាងច្រើន ដែលនេះជាហេតុ បង្ករអោយមានការស្ទះចរាចរណ៍។ ការកកស្ទះចរាចរណ៍ក្នុងរាជាធានីភ្នំពេញមិនមែនជារឿងចម្លែកនោះទេ ពោលគឺប្រជាពលរដ្ឋតែងតែជួបប្រទះនៅពេលដែលពួកគាត់ធ្វើដំណើរជាពិសេសនៅពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាចជាដើម។ ទំហំផ្លូវតូច ចំនួនអ្នកបើកបរច្រើន ការអនុវត្តន៍ច្បាប់ចរាចរណ៍នៅមានកម្រិត ការចតយាន្តជំនិះ ធ្វើអាជីវកម្មលើចំណីផ្លូវ សុជីវធម៌អ្នកបើកបរទាប ខ្វះការយោគយល់ ជាមូលហេតុដែលបណ្ដាលអោយមានការកកស្ទះចរាចរណ៍។ វិសមភាពនៃការអភិវឌ្ឍរវាងទីក្រុងនឹងជនបទធ្វើអោយសន្ទុះនៃការចំណាកស្រុក មករាជធានីភ្នំពេញច្រើន ដែលជាហេតុធ្វើឲ្យអោយកាស្ទះចរាចរណ៍ចេះតែកើតមានឡើង។ ការស្ទុះចរាចរណ៍ ផ្ដល់ផលប៉ះពាល់ខ្លាំងចំពោះប្រជាពលរដ្ឋរស់នៅទីក្រុង រាំងស្ទះដល់ការអភិវឌ្ឍជាតិ។ ប្រជាពលរដ្ឋត្រូវចំណាយពេលវេលាច្រើនលើការធ្វើដំណើរ ខាតបង់ប្រាក់ចំណូល រាំងស្ទះដំណើរការការងាររបស់ស្ថាប័ននានា ពិសេសប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ព្រោះអ្នកវិនិយោគទុនធុញទ្រាន់ មិនចង់ធ្វើការវិនិយោគនៅកម្ពុជា។ ម៉្យាងទៀតក៏បង្ករអោយមានជំងឺផ្លូវចិត្តផងដែរ ដោយសារធុញទ្រាន់ ឆេវឆាវនៅពេលស្ទះចរាចរណ៍ម្ដងៗ ។
ជាសំណូមពររបស់ប្រជាពលរដ្ឋចង់អោយរដ្ឋាភិបាល ជាពិសេសក្រសួងពាក់ព័ន្ធចាត់វិធានការដោះស្រាយ៖
- ពង្រីកផ្លូវថ្នល់អោយមានទំហំធំជាងមុន
- លុបបំបាត់ការធ្វើអាជីវកម្ម និងការចតយាន្តជំនិះលើចំនីផ្លូវ
- ត្រួតពិនិត្យចំពោះអាគាសាងសងថ្មី (ដើម្បីទុកធ្លាទូលាយសំរាប់ចតយានជំនិះ ជៀសវាងយកចិញ្ចើមផ្លូវធ្វើជាចំណត)
- ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍
- កំណែទម្រង់ពេលវេលាធ្វើការ(ចេញ-ចូល) របស់ស្ថាប័នរដ្ឋ ឯកជន និងម៉ោងសិក្សារបស់សិស្ស ដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍ ៕
ឆ្លើយតប