យុទ្ធនាការ៖ ស្នើសុំរាជរដ្ឋាភិបាលជួយចាត់វិធានការដោះស្រាយ បញ្ហាផ្លូវខូចនៅម្តំរង្វង់មូលទួលគោក

ដែលសកម្ម
បានផ្សព្វផ្សាយ
ទីសាធារណៈ
ច្បាប់និងសង្គម
គ្រោះថ្នាក់ចរាចរណ៍

បញ្ហា​​ផ្លូវ​​ថ្នល់​ខូចខាត​ បាន​ក្លាយ​​ជា​​ក្តី​​កង្វល់​​ដល់​អ្នក​​ធ្វើ​​ដំណើរ​​ទាំង​​ឡាយ​​មិន​​ថា​​នៅ​​តាម​បណ្តា​ខេត្ត ក៏​ដូចជា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​។​​ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ដំណើរ​​​​​​​​ភាគ​ច្រើន តែង​មាន​ការ​ត្អូញ​ត្អែរ​នៅ​ពេល​ដែល​ពួកគាត់​ជួបការ​លំបាក ឬ​ក៏​បញ្ហា​ផ្សេង​​​ ​ដែល​​បណ្តាល​​មក​ពី​​កត្តា​​ផ្លូវ​​ នៅ​ពេល​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ណា​ម្តង់ៗ​ ។ ជាក់​ស្តែង​យើង​ឃើញ​មាន​ផ្លូ​វ​មួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ​ក៏​រងនៅការខូចខាត​ផង​ដែរ​ ជា​ពិសេស​នៅ​ម្តំរង្វង់​មូល​ទួលគោក ។ លោក​ ហ៊ុយ​ គីរី​ អាយុ​ ៣៨ឆ្នាំ​ ជា​អ្នក​រត់​តុតុ​នៅ​ម្ដុំរង្វង់​មូល​ទូល​គោក​ បាន​រៀប​រាប់​ អំពី​ស្ថានភាព​ផ្លូ​វ​ថ្នល់​ថា មាន​ភាព​បាក់​បែក​ជាងកន្លះ​ឆ្នាំហើយ ពុំទាន់​ឃើញមាន​មន្ត្រី សាធារណៈការមក​ធ្វើ​ការ​ជុស​ជុល​នោះទេ បន្ទាប់​ពីមាន​ការជុសជុល​ជា​ញឹកញាប់​តែ វា​នៅតែ​បន្តបាក់បែក​។ ​លោក​បាន​លើក​ឡើង​ពី​មូល​ហេតុ​ថា៖ «​ការ​ជុស​ជុល​ផ្លូវ​ថ្នល់​កន្លង​ទៅ​ហាក់​មិន​មាន​ប្រសិទ្ធិភាព គ្រប់​លក្ខណៈ​ស្ដង់​ដា​ និង​​ផ្លូវមានទឹកដក់ជាំ​យូរ ពេល​មាន​ភ្លៀង​ម្តង់​ៗ ​ហើយ​នៅ​ពេល​ដែល​ឡាន ឫ​ម៉ូតូ​បើក​យូរ​ៗទៅ​វា​ខូច​ដដែល​»​។ លោក​គីរី ដែល​ប្រកប​មុខ​របរ​ជា​អ្នក​រត់​តុតុ​ជាង១០​ឆ្នាំ​រូប​នេះ ​ចង់​អោយ​មន្រ្តី សាធារណៈការ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្នែក​ផ្លូវ​ថ្នល់​ជួយ​ពិនិត្យ​ និង​ជួស​ជុល​ឡើង​វិញ។ លោក​បន្ត​ថា​៖ «​ពេល​ភ្លៀង​លិច​រណ្ដៅ ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​អាច​នឹង​មាន​ គ្រោះ​ថ្នាក់​ ជាក់​ស្ដែង​ក្នុង​មួយថ្ងៃ​មាន​១នាក់ ​ទៅ២នាក់ ដែលមា​ន​គ្រោះ​ថ្នាក់​ព្រោះ​មិន​​​ដឹង​​ថា​មាន​រណ្ដៅ​ ចឹង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​សូម​ប្រុង​ប្រយ័ត្ន ​និង​​អាជ្ញាធរ​​ដែនដី​​គួរ​​ពិនិត្យ​ និង​ធ្វើ​ឡើង​វិញ​»​។ ស្ថិត​ក្នុង​វ័យ​៤១ឆ្នាំ សុំ​មិន​បញ្ចេញ​ឈ្មោះ​ ជា​អ្នក​រត់ម៉ូតូឌុបជិត​១០ឆ្នាំ​នៅ​ក្បែរ​រង្វង់​មូល ទួល​គោក ក្បែរ​ការ៉ាស​សាំងសូគីមិច​បាន​និយាយ​ថា  «ផ្លូវ​នេះ​ខូច​ជាង​៧ខែ​មក​ហើយ ពុំ​ឃើញ​មាន​អ្នក​មក​ជុសជុល​អីទេ​។  លោកថា​ពី​មុន​សាលា​ក្រុង​ធ្លាប់​ជុសជុល​ផ្លូវ ថ្នល់​នេះ​ដែរ តែ​ពុំ​មាន​ប្រសិទ្ធិភាព​។ សំបុរ​ខ្មៅ មាឌ​ធំ​មាំ សក់​ខ្លី​ ហើយ​មើល​ទៅ​ហាក់​ ហត់​នឿយ​បន្តិ​ច​ លោក​បាន​បញ្ជាក់​ថា​ការ​ជុសជុល​កន្លង​មក​ពុំ​មាន​គុណភាព​ ពុំ​​រឹង​មាំ ឃើញ​តែ​ជួស​ជុល​រហូត​ហ្នឹង​ ជា​ពិសេស​ផ្លូវ​៦០៨ ​និង​ផ្លូវ​៥៩២ ជុស​ជុល​បាន​មួយ​រយះ ពេល​ខ្លី​ខូច​ឡើង​វិញ​អស់​»។ លោក​បន្ត​ថា​ ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ចង់​បាន​ផ្លូវ​ល្អ​ និង​កុំ​អោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។ ជុំ​វិញ​ផល​វិបាក​នៃ​វិថី​ដែល​កំពុង​រងការ ខូច​ខាតនេះ លោក​បាន​និយាយ​ថា វា​បង្ក​ផល​លំបាក​ជា​ច្រើន​ដូចជា​ កក​ស្ទះ ចរាចរណ៍​បង្ក​អោយ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ញឹក​ញាប់​ បណ្ដាល​អោយ​ខាត់​បង់ ពេលវេលានិងធ្វើអោយប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុងថែមទៀតផង។ ជា​​សំណូម​ពរ​​របស់ប្រជាពលរដ្ឋ​ចង់​​អោយ​​សាលា​ក្រុង​ មន្ទីរ​​ពាក់​​ព័ន្ធ​ ក៍​​ដូច​​ជា​​រាជ​រដ្ឋាភិបាល​​ជួយ​ ដោះ​​ស្រាយ​​បញ្ហា​​ផ្លូវ​ខូច​នេះ​អោយ​បាន​ឆាប់ៗ ​ដើម្បី​សម្រួល​ដល់​អ្នក​ដំណើរ​ទាំង ឡាយ​ដែល​ឆ្លង់​កាត់​ផ្លូវ​នេះ ក៏​ដូចជា​បង្កើន​សោភណ្ឌភាព​ និង​សណ្តាប់​ធ្នាប់​ល្អ​ដល់ ទី​ក្រុង​ ៕

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Press ESC to close