ក្រុមហ៊ុនលោកឧញ៉ាទ្រីភាព កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ បានដាក់សំណើទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីសុំគោលការណ៍អនុញ្ញាតចុះសិក្សា បូមស្តារ និងធ្វើច្រាំងទន្លេមេគង្គ ចាប់ពីចំនុចមាត់ច្រកព្រំដែនកម្ពុជា-វៀតណាម (ក្អមសំណ) រហូតដល់ចំនុចភូមិសាស្រ្តព្រំប្រទល់ខេត្តកំពង់ចាម ក្រចេះ និងទន្លេបាសាក់ តាមគោលការណ៍យុទ្ធសាស្រ្តទន្លេចិញ្ចឹមទន្លេ ។
យើងខ្ញុំជាយុវជន យល់ថា សំណើសុំនេះ បង្កើតឲ្យមានក្តីបារម្ភចំពោះពលរដ្ឋដែលរស់នៅតាមបណ្តោយទន្លេមេគង្គ អំពីការបាក់ច្រាំងទន្លេ នាំឲ្យប៉ះពាល់ដល់ផ្ទះសំបែង បរិស្ថាន និងធនធានមច្ឆាជាតិ ។
ដូចនេះ ដើម្បីកុំឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ បរិស្ថាន និងធនធាននៅក្នុងទន្លេ យើងខ្ញុំសូមរដ្ឋាភិបាល កុំផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុនលោកឧញ៉ាទ្រីភាព អនុវត្តគោលការណ៍យុទ្ធសាស្រ្តទន្លេចិញ្ចឹមទន្លេនេះ ៕
Comments (3)
Soeulim SCsays:
ខែឧសភា 29, 2019 at 12:59 ព្រឹកគាំទ្រ
សឿន មករាsays:
ខែមិថុនា 12, 2019 at 11:15 ព្រឹករដ្ឋាភិបាលកុំទទួលយកយុទ្ធសាស្រ្តគាំទ្រទន្លេចិញ្ចឹមទន្លេរបស់ក្រុមហ៊ុនទ្រីភាព
ខៃសិញ កែវព្រះភ្លើងsays:
ខែសីហា 20, 2019 at 4:49 ព្រឹកI support it
Kdam Sresays:
ខែកញ្ញា 1, 2019 at 12:16 ល្ងាចI supported