- Yrdp Cambodia
- 22 Jul 2019
- ACTIVE
- VOICES 0
ផលប៉ះពាល់យ៉ាងច្រើនបណ្តលពីការសាងសង់រោងកម្មវីធីនៅតាមផ្លូវសារធារណៈ
យើងតែងតែសង្កេតឃើញជាញឹកញាប់នៅក្នុងតំបន់មួយចំនួនធំក្នុងរាជធានីភ្នំពេញដែលបង្ករអោយមានផល់ប៉ះពាល់ជាច្រើនដែលបណ្តាលមកពីការសាងសង់រោងបុណ្យ រោងការ រោងជប់លាងឡើងផ្ទះ រោងកម្មវិធីជប់លាងផ្សេងៗ។ ការសាងសង់រោងកម្មវីធីទាំងនោះពិតណាស់វាបង្ករអោយមានផល់ប៉ះពាល់ជាច្រើនដូចជា៖ ១. ការកកស្ទះ ២. ខាត់បងពេលវេលា ៣. ខាត់បង់ថវិកា ៤.ធ្វើដំណើរទៅធ្វើការ ទៅរៀន បើអ្នកខ្លះត្រូវជូនសមាជិកទៅពេទ្យ ឬការណាត់ជួបបន្ទាន់គឺត្រូវចំណាយពេលរាប់ម៉ោងដោយសារតែរោងកម្មវិធីទាំងនោះ រួបភាពសម្រាម…
- Yrdp Cambodia
- 19 Jul 2019
- ACTIVE
- VOICES 1
ផលប៉ះពាល់យ៉ាងច្រើនបណ្តលពីការសាងសង់រោងកម្មវីធីនៅតាមផ្លូវសារធារណៈ
យើងតែងតែសង្កេតឃើញជាញឹកញាប់នៅក្នុងតំបន់មួយចំនួនធំក្នុងរាជធានីភ្នំពេញដែលបង្ករអោយមានផល់ប៉ះពាល់ជាច្រើនដែលបណ្តាលមកពីការសាងសង់រោងបុណ្យ រោងការ រោងជប់លាងឡើងផ្ទះ រោងកម្មវិធីជប់លាងផ្សេងៗ។ ការសាងសង់រោងកម្មវីធីទាំងនោះពិតណាស់វាបង្ករអោយមានផល់ប៉ះពាល់ជាច្រើនដូចជា៖ ១. ការកកស្ទះ ២. ខាត់បងពេលវេលា ៣. ខាត់បង់ថវិកា ៤.ធ្វើដំណើរទៅធ្វើការ ទៅរៀន បើអ្នកខ្លះត្រូវជូនសមាជិកទៅពេទ្យ ឬការណាត់ជួបបន្ទាន់គឺត្រូវចំណាយពេលរាប់ម៉ោងដោយសារតែរោងកម្មវិធីទាំងនោះ
- Chum Hout Chum Hour
- 24 May 2019
- ACTIVE
- VOICES 4
ស្នើសុំរដ្ឋាភិបាលកុំទទួលយកគម្រោងយុទ្ធសាស្រ្តទន្លេចិញ្ចឹមទន្លេ
ក្រុមហ៊ុនលោកឧញ៉ាទ្រីភាព កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ បានដាក់សំណើទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីសុំគោលការណ៍អនុញ្ញាតចុះសិក្សា បូមស្តារ និងធ្វើច្រាំងទន្លេមេគង្គ ចាប់ពីចំនុចមាត់ច្រកព្រំដែនកម្ពុជា-វៀតណាម (ក្អមសំណ) រហូតដល់ចំនុចភូមិសាស្រ្តព្រំប្រទល់ខេត្តកំពង់ចាម ក្រចេះ និងទន្លេបាសាក់ តាមគោលការណ៍យុទ្ធសាស្រ្តទន្លេចិញ្ចឹមទន្លេ ។ យើងខ្ញុំជាយុវជន យល់ថា សំណើសុំនេះ បង្កើតឲ្យមានក្តីបារម្ភចំពោះពលរដ្ឋដែលរស់នៅតាមបណ្តោយទន្លេមេគង្គ…
- Samart Soeurn
- 20 May 2019
- ACTIVE
- VOICES 1
បញ្ហាសំរាមនៅកម្ពុជា
សំរាមគឺ ជាសំណល់ដែលគេបោះបង់ចោល ឬ ចាក់ចោលនៅទីកន្លែងផ្សេងៗគ្នា ដោយសារតែគេលែងត្រូវការវាទៀត ។ សំរាមគឺជាកាកសំណល់គ្រប់ប្រភេទដែលសល់ពីបម្រើបម្រាស់ ប្រចាំថ្ងៃ ហើយត្រូវបញ្ចេញចោលតាមសកម្មភាពសព្វបែបយ៉ាងពីប្រភពផ្សេងៗ ។ នៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ បញ្ហាបរិស្ថានចម្បងមួយ គឺ ការចោល និងការគ្រប់គ្រងសំរាម ។ ការចោលសំរាម មានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងកំណើនប្រជាជន ដែលវានាំឱ្យមានការព្រួយបារម្ភពីបញ្ហាបរិស្ថាន និងសុខភាពមនុស្ស។…
- Longkeat
- 02 Apr 2019
- ACTIVE
- VOICES 40
ឪកាសស្មើគ្នា សំរាប់កុមារថ្នាក់ដំបូង ត្រូវតែគិតគូរជាចំបង
(ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៩) សំរាប់ឳកាសដ៏ស្តួចស្តើង ការចាប់យក និងតស៊ូបានជោគជ័យ គឺជារឿងដ៏អស្ចារ្យ! តែសំរាប់អ្នកមាន ឳកាសស្តុកស្តម្ភខ្លះ គឺមិនបានមើលឃើញពីតម្លៃនៃការលះបង់នេះឡើយ! កុំសួរថា តើសង្គមនេះ នឹងក្លាយដូចក្តីស្រម័យអ្នក! ត្រូវសួរថា តើអ្នកពិតចង់ឃើញរូបភាពសង្គមមួយនេះយ៉ាងដូចម្តេច? ជាក់ស្តែង ករណីនេះបានកើតឡើងក្នុងសាលាបឋមសិក្សាមួយ…
- Venghorng Hak
- 11 Jan 2018
- ACTIVE
- VOICES 53
យុទ្ធនាការ៖ ស្នើសុំឲ្យមានការដោះស្រាយ បញ្ហាក្មេងៗនៅតាមភ្លើងស្តុបសារធារណៈ និងលុបបំបាត់ពលកម្មកុមារ
ជារៀងរាល់ថ្ងៃប្រសិនបើយើងធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ អ្នកដំណើរទាំងឡាយតែងប្រទះឃើញក្រុមក្មេងតូចៗនាំគ្នា លើកដៃសំពះសុំលុយ ជូតឡានម៉ូតូ ក៏ដូចជាលក់ផ្កានៅតាមភ្លើងស្តុបនានា ។ ជាមួយគ្នានេះដែរ អ្វីដែលគួរឲ្យកត់សម្គាល់ចំពោះក្រុមក្មេងតូចៗទាំងនោះ គឺពួកគេមួយចំនួនថែមទាំងហ៊ានកាក់ ម៉ូតូឡានសុំលុយ រត់ឆ្លងកាត់ផ្លូវឡានម៉ូតូដែលកំពុងធ្វើចរាចរណ៍ ហើយថែមទាំងយកផ្កាទៅពាក់លើម៉ូតូឡានដែលគេមិនចង់ទិញផ្កាទាំងនោះទៀតផង ។ ជាក់ស្តែង នៅចំណុចភ្លើងស្តុបអាគាកាណាឌីយ៉ា អ្នកដំណើរទាំងឡាយតែងប្រទះឃើញ ក្មេងតូចៗ បានយកផ្កាទៅពាក់លើម៉ូតូឡានដែលឈប់ចាំភ្លើងស្តុប ទោះបីពួកគេប្រាប់ថាមិនទិញ ឬស្តីថាយ៉ាងណា…
- Yvkhmer Campaign
- 23 Nov 2016
- ACTIVE
- VOICES 46
យុទ្ធនាការ៖ ទប់ស្កាត់អាជីវកម្មវល្លិ៍រមៀតនៅស្រុកថ្មបាំង ខេត្តកោះកុង
ក្រុមបណ្តាញនិស្សិតបានរកឃើញទីតាំងរោងចក្រកំពុងដំណើរការសាងសង់រោងចក្រផលិតម្សៅរមៀតមួយដ៏ធំដែលបានចាប់ផ្តើមប្រមាណ៥ខែកន្លងមកហើយ មានទីតាំងនៅចំណុចកូអរដោណេ(X:0331311,Y:1291486) ចំងាយប្រមាណ២គីឡូម៉ែត្រស្ថិតនៅខាងក្រោយសាលាស្រុកថ្មបាំង ទីរួមស្រុកថ្មបាំង ខេត្តកោះកុង ។ តាមការស៊ើបអង្កេតនៅក្នុងទីតាំងផលិតម្សៅរមៀតនេះមានទំហំប្រមាណ១០០ហិចតា ស្ថិតនៅជាប់ចំណោតផ្តាច់ជីវិត ដោយក្រុមហ៊ុនបានដាក់កំលាំងប្រដាប់អាវុធ យាមកាមយ៉ាងតឹងរ៉ឹង ពង្រាយកម្មករសំរុកសាងសង់ឃ្លាំង អាគារស្នាក់នៅ សំណង់បរិវេណរំលាយវល្លិ៍រមៀត ស្រះសំរាប់ស្តុកកាកសំណល់អាស៊ីត និងឃ្លាំងស្តុកអំបិលរាប់តោនជាដើម ហើយក្រុមហ៊ុនក៏បានប្រកាសជ្រើសរើសកម្មករ និងប្រកាសទិញវល្លិ៍រមៀតតម្លៃ២០០រៀលក្នុង១គីឡូក្រាម ដែលមានថៅកែជាជនជាតិចិនកំពុងរត់សុំលិខិតអនុញ្ញាតពីរាជរដ្ឋាភិបាល។ ប្រវត្តិ៍រោងចក្រវល្លិ៍រមៀតៈ រោងចក្រវល្លិ៍រមៀតត្រូវបានរាជរដ្ឋាភិបាលបានបិទម្តងរួចមក…
- Keep Fingers Crossed
- 20 Oct 2016
- ACTIVE
- VOICES 69
យុទ្ធនាការ៖ ស្នើសុំរាជរដ្ឋាភិបាលជួយចាត់វិធានការដោះស្រាយ បញ្ហាផ្លូវខូចនៅម្តំរង្វង់មូលទួលគោក
បញ្ហាផ្លូវថ្នល់ខូចខាត បានក្លាយជាក្តីកង្វល់ដល់អ្នកធ្វើដំណើរទាំងឡាយមិនថានៅតាមបណ្តាខេត្ត ក៏ដូចជានៅក្នុងរាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋដែលជាអ្នកដំណើរភាគច្រើន តែងមានការត្អូញត្អែរនៅពេលដែលពួកគាត់ជួបការលំបាក ឬក៏បញ្ហាផ្សេង ដែលបណ្តាលមកពីកត្តាផ្លូវ នៅពេលពួកគាត់ធ្វើដំណើរទៅណាម្តង់ៗ ។ ជាក់ស្តែងយើងឃើញមានផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញក៏រងនៅការខូចខាតផងដែរ ជាពិសេសនៅម្តំរង្វង់មូលទួលគោក ។ លោក ហ៊ុយ គីរី អាយុ ៣៨ឆ្នាំ ជាអ្នករត់តុតុនៅម្ដុំរង្វង់មូលទូលគោក បានរៀបរាប់…